គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន​ សែន​៖ “ពិតណាស់ថា រុស្ស៊ីនឹង​មានការ​ខឹង​សម្បា​រចំពោះយើង ប៉ុន្តែយើងជារដ្ឋអធិបតេយ្យ យើងមានសិទ្ធិនឹងធ្វើសកម្មភាព ដើម្បីការពារសច្ចៈធម៌

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន​ សែន​៖ “ពិតណាស់ថា រុស្ស៊ីនឹង​មានការ​ខឹង​សម្បា​រចំពោះយើង ប៉ុន្តែយើងជារដ្ឋអធិបតេយ្យ យើងមានសិទ្ធិនឹងធ្វើសកម្មភាព ដើម្បីការពារសច្ចៈធម៌ សម្ដេចតេជោ ហ៊ុន​ សែន​៖ “ពិតណាស់ថា រុស្ស៊ីនឹង​មានការ​ខឹង​សម្បា​រចំពោះយើង ប៉ុន្តែយើងជារដ្ឋអធិបតេយ្យ យើងមានសិទ្ធិនឹងធ្វើសកម្មភាព ដើម្បីការពារសច្ចៈធម៌

    ភ្នំពេញ៖ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា ​បានអះអាងថា កម្ពុជាមាន​ភាពចាំបាច់​ក្នុង​ការចូលរួមជាមួយប្រទេសដទៃទៀត ក្នុងការថ្កោលទោស​ប្រទេស​រុស្ស៊ី ចំពោះការ​ធ្វើ​សង្គ្រាម​ក្នុង​ប្រទេសអ៊ុយក្រែន។ សម្ដេចតេជោ សង្ឃឹមថា រុស្ស៊ីនឹងយល់អំពីបញ្ហានេះ សម្ដេចថា ពិត​ណាស់​ថា​រុស្ស៊ីនឹងខឹងសម្បារចំពោះកម្ពុជា ប៉ុន្តែកម្ពុជាជារដ្ឋអធិបតេយ្យ កម្ពុជា​មាន​​សិទ្ធិ​នឹងធ្វើសកម្មភាព ដើម្បីការពារសច្ចៈធម៌។  នេះបើយោងតាម​ប្រសាសន៍​របស់​សម្តេចតេជោ ហ៊ុន សែន ដែល​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​យក​មក​បង្ហោះ​ឲ្យដឹង​លើ​ ហ្វេសប៊ុក​ផ្លូវការរបស់ខ្លួនកាលពីយប់ថ្ងៃទី៣មីនាម្សិលមិញ។

    សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជា មានការចាំបាច់ ដើម្បីបញ្ចេញ​នូវ​សកម្មភាព​ក្នុង​ក្របខណ្ឌអាស៊ានផង និងក្នុងក្របខណ្ឌជាកម្ពុជាខ្លួនឯងផង។ ក្នុង​ក្របខណ្ឌ​អាស៊ាន គឺកម្ពុជា កំពុងតែពិភាក្សាជាមួយសមាជិកអាស៊ានដទៃទៀត ដើម្បីនឹង​ចេញ​សេចក្តី​ថ្លែងការណ៍​អំពាវនាវឱ្យមានការឈប់បាញ់ ព្រោះបើមិនមានការឈប់បាញ់ទេ ជីវិតមនុស្ស ទ្រព្យសម្បត្តិ នឹងត្រូវបន្តស្លាប់ និងបំផ្លិចបំផ្លាញ ហើយធ្វើ​ឱ្យ​ការ​ចរចា​នោះ​មិន​អាច​ឈាន​ទៅ​មុខ​បាន​។ ដូច្នេះ កម្ពុជា ត្រូវតែសម្រេចដើម្បីនឹងធ្វើការអំពាវនាវឱ្យមានបទឈប់បាញ់មួយ ដែលនេះជាការចង់បានសម្រាប់ការចរចាមួយ ក្នុងការរកដំណោះស្រាយក្នុងនាមអាស៊ាន។

    សម្ដេចតេជោ អះអាងថា ក្នុងនាមកម្ពុជាប្រទេសជាច្រើននៅក្នុងពិភពលោក កំពុង​តែ​ថ្កោល​ទោស​ទៅ​លើ​ការ​ធ្វើសង្គ្រាមពីសំណាក់រុស្ស៊ី ទៅកាន់អ៊ុយក្រែន ។ សម្រាប់កម្ពុជា ក៏​ត្រូវ​គិត​អំពី​គោល​ជំហរ​របស់ខ្លួនឱ្យបានច្បាស់។ ដោយមានការស្នើសុំពីជប៉ុន បារាំង អាល្លឺម៉ង់ និង​ផ្នែក​របស់​សហរដ្ឋអាមេរិក ហើយ​ដោយយល់ឃើញថា វាមានការចាំបាច់ កម្ពុជាសម្រេច​ធ្វើ co-sponsor ជាមួយ​នឹង​ប្រទេសដទៃទៀត ដើម្បីចូលរួមនៅក្នុងមហាសន្និបាត​អង្គការសហប្រជាជាតិ  ដែល​នេះ​គឺ​ជាជំហរ​ដោយឡែករបស់កម្ពុជា ។

    សម្ដេចតេជោ មានប្រសាសន៍ថា “សង្ឃឹមថាមិត្តរុស្ស៊ីរបស់យើងនឹងយល់ ព្រោះអ្វីដែល​បានធ្វើក្នុងរយៈពេលកន្លងទៅ គឺកម្ពុជាយើងផ្ទុយនឹងគោលការណ៍​របស់កម្ពុជា​យើងលើ​នយោបាយការបរទេស ក្នុងនោះ គឺយើងមិនគាំទ្រឱ្យមានការបំបែករដ្ឋ នេះជាចំណុចទី ១។ ឯចំណុចទី ២ គឺយើងមិនគាំទ្រទៅលើការប្រើប្រាស់កំលាំង និងការត្រៀមដើម្បីប្រើប្រាស់កំលាំង ឬគំរាមកំហែងនូវការប្រើប្រាស់កំលាំង ដូច្នេះពិតណាស់ថា រុស្ស៊ីនឹងមានការខឹងសម្បារចំពោះយើង ក៏ប៉ុន្តែយើងជារដ្ឋអធិបតេយ្យ យើងមានសិទ្ធិនឹងធ្វើសកម្មភាព ដើម្បីការពារសច្ចៈធម៌ ហើយយើង ក៏ត្រូវមានការទទួលខុសត្រូវក្នុងឋានៈជាសមាជិកអង្គការសហប្រជាជាតិផងដែរ៕”

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង