គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

        ព្រះមហាក្សត្រ និង​សម្ដេចម៉ែ សព្វព្រះរាជ​ហឫទ័យ​ប្រោស​ព្រះរាជទានថវិកាជិត ២០០លានរៀល​ ដល់ប្រជារាស្ត្រដែលរងគ្រោះ​ដោយ​ទឹក​ជំនន់ចំនួន ៤៧៦គ្រួសារ នៅខេត្ត​​កំពង់ស្ពឺ

        ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០​ |
        ព្រះមហាក្សត្រ និង​សម្ដេចម៉ែ សព្វព្រះរាជ​ហឫទ័យ​ប្រោស​ព្រះរាជទានថវិកាជិត ២០០លានរៀល​ ដល់ប្រជារាស្ត្រដែលរងគ្រោះ​ដោយ​ទឹក​ជំនន់ចំនួន ៤៧៦គ្រួសារ នៅខេត្ត​​កំពង់ស្ពឺ ព្រះមហាក្សត្រ និង​សម្ដេចម៉ែ សព្វព្រះរាជ​ហឫទ័យ​ប្រោស​ព្រះរាជទានថវិកាជិត ២០០លានរៀល​ ដល់ប្រជារាស្ត្រដែលរងគ្រោះ​ដោយ​ទឹក​ជំនន់ចំនួន ៤៧៦គ្រួសារ នៅខេត្ត​​កំពង់ស្ពឺ

        ក្រោមព្រះរាជហឫទ័យខ្វល់ខ្វាយជានិច្ចអំពីបញ្ហាគ្រោះទឹកជំនន់ដែលកំពុងកើតមានតាមបណ្តាខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជា និងទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់បងប្អូនប្រជានុរាស្រ្ត នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ ក្រុមមន្រ្តី នៃក្រសួងព្រះបរមរាជវាំង នាំយក​ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមជាព្រះរាជទានរបស់ព្រះអង្គទាំងទ្វេ ចែកជូនប្រជារាស្រ្តរងគ្រោះដោយគ្រោះទឹកជំនន់ដើម្បីសម្រាលទុក្ខលំបាក ចំនួន ៤៧៦គ្រួសារ ស្ថិតក្នុងសង្កាត់កណ្តាលដុំ ក្រុងច្បារមន និងឃុំតាំងក្រូច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយគ្រួសារនីមួយៗទទួលបាន អង្ករ ៥០គីឡូ មី ១កេស ឃីត ១កញ្ចប់ ( មុង ១ ក្រមា ១ សារុង ១ ភួយ ១) ត្រីខ ១០កំប៉ុង កៅស៊ូតង់ ចំនួន ១ សាប៊ូដុំ ចំនួន ៥ដុំ អាវយឺតស្លាកព្រះរាជអំណោយ ១ និងថរិកា ៤០ម៉ឺនរៀល។