សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងវិមានគុណ មាតាបិតានៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងវិមានគុណមាតាបិតា ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលប្រារព្ធធ្វើនៅ ភូមិ២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ពិធីបុណ្យឆ្លងវិមានគុណមាតាបិតាគឺមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២០៕
អត្ថបទទាក់ទង