គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចក្រឡាហោម​ អំពាវនាវថ្នាក់ដឹកនាំមន្រ្តីរាជការទាំងអស់ ដែល​ពាក់ព័ន្ធ​ជាមួយ​អគ្គ​នាយក​ពន្ធនាគារ​​​​ទៅ​​ធ្វើតេស្តរក​ជំងឺ​កូវីដ​១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    សម្ដេចក្រឡាហោម​ អំពាវនាវថ្នាក់ដឹកនាំមន្រ្តីរាជការទាំងអស់ ដែល​ពាក់ព័ន្ធ​ជាមួយ​អគ្គ​នាយក​ពន្ធនាគារ​​​​ទៅ​​ធ្វើតេស្តរក​ជំងឺ​កូវីដ​១៩ សម្ដេចក្រឡាហោម​ អំពាវនាវថ្នាក់ដឹកនាំមន្រ្តីរាជការទាំងអស់ ដែល​ពាក់ព័ន្ធ​ជាមួយ​អគ្គ​នាយក​ពន្ធនាគារ​​​​ទៅ​​ធ្វើតេស្តរក​ជំងឺ​កូវីដ​១៩

    ភ្នំពេញ​៖ នៅថ្ងៃទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ សម្ដេចក្រឡាហោម​ ស ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ បាន​អំពាវនាវ​ដល់​ថ្នាក់​ដឹកនាំ​មន្ត្រីរាជការ​ស៊ីវិល​ និង​នគរបាលជាតិ​ដែល​​ពាក់ព័ន្ធ​នឹង​ឯកឧត្ដម​អគ្គនាយក​ពន្ធនាគារ​ ទាំង​ផ្ទាល់​ និង​ប្រយោល​ទៅ​ធ្វើ​តេស្ត​រកជំងឺ​កូវីដ​១៩​និង​អនុវត្ត​ការ​ដាក់​ខ្លួន​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ដើម្បី​តាម​ដាន​សុខភាព​ក្នុង​រយៈ​ពេល​១៤​ថ្ងៃ​ ឱ្យ​បាន​ច្បាស់​លាស់បំផុត។

    សម្ដេចក្រឡាហោម​ ស ខេង​ បាន​លើកឡើង​ថា​ ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​​ទៅធ្វើ​តេស្ត​រក​មេរោគ​កូវីដ​១៩​ ក្រោយ​ពេល​ដែល​ក្រសួង​សុខាភិបាល​បាន​រកឃើញ​ករណី​វិជ្ជមាន​វីរុសកូវីដ​១៩​ លើ​ឯកឧត្ដម​ ឧត្ដម​អគ្គានុរក្សថ្នាក់លេខ១ ឆែម​ សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋាន​ពន្ធនាគារ និង​សមាជិក​ក្រុមគ្រួសារ​មួយចំនួន​ទៀត នៅថ្ងៃទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​។

    កាលពីថ្ងៃទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២០កន្លង​ទៅ សម្ដេចក្រឡាហោម​ ស ខេង បាន​អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​អន្តរក្រសួង​ ពិភាក្សា​​លើ​សេចក្ដី​ព្រាង​ព្រះរាជក្រឹត្យ​ ស្ដីពី​ការ​បន្ធូរ​បន្ថយ​ទោស​ និង​លើក​លែង​ទោស ​ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹកនាំ និងមន្រ្តី​នៃ​ក្រសួង​មហា​ផ្ទៃ ក្រ​សួងយុត្តិធម៌ និង​ទីស្ដីការ​គណៈ​រដ្ឋ​មន្រ្តី​ ។​

    សម្ដេចក្រឡាហោម​មាន​ប្រសាសន៍ថា «នៅ​ក្នុង​កិច្ច​ប្រជុំ​អន្ត​រក្រសួង​នា​ថ្ងៃ​នោះ ​ឯកឧ​ត្តម ​ឆែម សាវុធ​ អគ្គ​នាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធាគារ ​ក្រសួង​មហាផ្ទៃ​ ក៏​បាន​ចូល​រួម​ដែរ​ ដោយ​គាត់​បាន​ពាក់​ម៉ាស់ ​ឆ្លង​កាត់​ការ​វាស់​កំដៅ ​និង​បាញ់​អាល់​កុល​សម្លាប់​មេរោគ ​ដូច​រូប​ខ្ញុំ ព្រម​ទាំង​អ្នក​ចូល​រួម​អង្គ​ប្រជុំ​ផ្សេង​ទៀត​ដែរ​។ ប៉ុន្តែ​នៅ​ក្នុង​អំឡុង​ពេ​ល​ប្រជុំ​នោះ គាត់​បាន​បង្ហើប​ម៉ាស់​ចេញ​ពី​មាត់ចំ​នួន​១​ដង​ ដើម្បី​មាន​មតិ​ខ្លីមួយ​។ បន្ទាប់​ពីបញ្ចប់​កិច្ច​ប្រជុំ​ ខ្ញុំ​ក៏​បាន​ដើរ​ចេញ​ពី​បន្ទប់​ប្រជុំ​ ដោយ​ឆ្លង​កាត់​ពីក្រោ​យខ្ន​ង ​ឯកឧត្តម ឆែម សាវុធ ហើយ​ពេល​នោះ​ដែរ ​គាត់​ក៏បា​នក្រោ​កឈ​រ និង​មាន​ការ​ឆ្លើយ​ឆ្លង​គ្នា​ខ្លី​មួយ​ម៉ាត់​ពីរ​ មុន​ពេល​ខ្ញុំ​ចាក​ចេញ​ពី​បន្ទប់​ប្រជុំ​។ »

    សម្ដេចក្រឡាហោម​ ស ខេង​ បន្ថែម​​ថា​ ជាការចាំបាច់​បំផុត​ដែល​សម្ដេច​ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​ ១៤ថ្ងៃ​ តាមវិធានរបស់ក្រសួងសុខាភិបាល​។ សម្ដេចថា​ទោះបីជាយ៉ាងណា​សម្ដេច​នៅតែបន្ត​បំពេញ​ភារកិច្ច​ពិនិត្យ​សម្រេច​លើ​សំណើរ​ និងសំណូមពរ​នានាពីថ្នាក់​ដឹកនាំ​ក្រសួង​ និង​បងប្អូន​ជនរួមជាតិ​ជាធម្មតា​ តាមរយៈ​គេហទំព័រ​ហ្វេសប៊ុករបស់សម្ដេចផ្ទាល់​ ពីបន្ទប់​ដាច់ដោយឡែកនៅផ្ទះ។

    ដោយ​ឡែកចំ​ពោះ​ថ្នាក់​ដឹកនាំ មន្រ្តីរាជការ និង​នគរបាល​ជាតិ​ ដែល​មិន​មាន​ការ​ជាប់​ពាក់​ព័ន្ធ​សូម​បន្ត​បំពេញ​ភារកិច្ច​ជា​ធម្មតា​ ដោយត្រូវ​ប្រកាន់​ខ្ជាប់​វិធានការ​អនាម័យ​ ពាក់ម៉ាស់ លាងដៃ រក្សា​គម្លាត​ ចៀស​វាង​ការ​ប្រមូល​ផ្ដុំ ​និង​តាម​ដាន​សុខភាព​ជា​ប្រចាំ​។

    សម្ដេចក្រឡាហោម ស ខេង​ក៏បាន​ថ្លែង អរគុណ​យ៉ាង​ជ្រាល​ជ្រៅផងដែរ​ ​ចំពោះ​បងប្អូន​ជន​រួម​ជាតិ​ទាំង​អស់​ដែល​បាន​ផ្ញើសារ​ជូនពរ​សម្ដេច ព្រម​ទាំង​ក្រុម​គ្រួសារ​។ សម្ដេចក៏បាន​ជូន​ពរ​បង​ប្អូន​ជន​រួម​ជាតិ​ទាំង​អស់​ សូម​មាន​សុខ​ភាពល្អ និង​ចៀស​ផុត​ពី​គ្រោះច​ង្រៃ​ជំងឺ​កូវីដ​-១៩នេះ៕

     

    អត្ថបទទាក់ទង