គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ផ្ដល់ថវិកាបន្ថែម ៣០០លានរៀលទៀត ដល់ខេត្ត​ចំនួន២ នៅជាប់ព្រំដែន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ ផ្ដល់ថវិកាបន្ថែម ៣០០លានរៀលទៀត ដល់ខេត្ត​ចំនួន២ នៅជាប់ព្រំដែន​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ផ្ដល់ថវិកាបន្ថែម ៣០០លានរៀលទៀត ដល់ខេត្ត​ចំនួន២ នៅជាប់ព្រំដែន​

    ភ្នំពេញ​៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានសម្រេចផ្តល់ជំនួយបន្ថែមចំនួន ៣០០លានរៀលទៀត ដល់ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន ដើម្បីរៀបចំសម្រួលដល់ការធ្វើចត្តាឡីស័ករបស់ពលករខ្មែរមកពីប្រទេសថៃ។ នេះបើតាម លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់ឲ្យដឹង​នៅថ្ងៃនេះ។

    លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមថវិកាចំនួន៣០០លានរៀលនោះ មានខេត្តឧត្តរមានជ័យ ទទួលបាន២០០លានរៀល និងខេត្តប៉ៃលិន ទទួលបាន១០០លានរៀល។ ថវិកាទាំងនេះ ត្រូវបានក្រសួងសុខាភិបាលរៀបចំផ្ទេរជូនរដ្ឋបាលខេត្តទាំងពីរភ្លាមៗផងដែរ។

    ចាប់តាំងពីប្រទេសថៃ មានការផ្ទុះជំងឺកូវីដ១៩ នៅក្នុងសហគមន៍យ៉ាងខ្លាំងក្លា ក្នុងខេត្តសមុទ្រសាខន ដែលជាប់ព្រំដែនជាមួយគ្នា កម្ពុជាបានរកឃើញមានពលករជាបន្តបន្ទាប់មានផ្ទុកជំងឺកូវីដ១៩ ក្រោយពេលត្រឡប់មកពីប្រទេសថៃ។

    ឆ្លើយតបនឹងស្ថានភាពនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់ជំនួយថវិកាជាបន្តបន្ទាប់ដល់ខេត្តជាប់ព្រំដែនថៃទាំង ៧ ដើម្បីរៀបចំធ្វើចត្តាឡីស័កដល់ពលករដែលត្រឡប់មកពីប្រទេសថៃ។

    បើតាមយោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែមករា​ ឆ្នាំ២០២១ មានពលករខ្មែរចំនួនជិត២ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅខេត្តជាប់ព្រំដែន ក្នុងប្រទេសកម្ពុជា៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង