គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ ក្នុងឱកាសការបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២​ |
    ព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ ក្នុងឱកាសការបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ ក្នុងឱកាសការបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦

    ភ្នំពេញ៖ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជសារ​ក្នុង​ឱកាសការបើក​បវេសនកាល​នៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦។​

    នៅក្នុងព្រះរាជសារ ព្រះមហាក្សត្រស្ដេចទ្រង់​មានព្រះរាជបន្ទូលថា រដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​តែបន្តដំណើរការយ៉ាងស្វាហាប់លើភារកិច្ច ក្នុងនាម​ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ ដើម្បីកសាងគោលនយោបាយ និងច្បាប់រដ្ឋឱ្យបានត្រឹមត្រូវ ធ្វើឱ្យ​មាន​សង្គតិភាព​ទៅ​នឹង​ការអភិវឌ្ឍរបស់ប្រទេសជាតិ សមាហរណកម្មតំបន់ និងនៅលើសកលលោក។

    ជាមួយគ្នានេះដែរ ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គទ្រង់បានសំដែងនូវការកោតសរសើរចំពោះ ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបាន​ធ្វើ​ពលីកម្ម​កម្លាំង​កាយចិត្តឥតឈប់ឈរ មានការសម្រេចចិត្តខាងនយោបាយដ៏ត្រឹមត្រូវ ក្នុង​ភារកិច្ច​ថែ​រក្សាសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាអាទិ៍ ការពារ​ខឿន​សេដ្ឋកិច្ច​ជាតិ​យ៉ាងរឹងមាំ ទប់ស្កាត់អតិផរណា មានសុខដុមនីយកម្មលើគ្រប់ជាតិសាសន៍ និង​លើក​កម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋ៕

    អត្ថបទទាក់ទង