គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹង​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំអាស៊ាន​នៅហ្សាកាតា ទោះបីប្រឈម​វិបត្តិ​កូវីដ​១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹង​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំអាស៊ាន​នៅហ្សាកាតា ទោះបីប្រឈម​វិបត្តិ​កូវីដ​១៩ សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹង​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំអាស៊ាន​នៅហ្សាកាតា ទោះបីប្រឈម​វិបត្តិ​កូវីដ​១៩

    ភ្នំពេញ​៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា​ នឹង​អញ្ជើញ​ទៅចូលរួមកិច្ច​ប្រជុំ​អាស៊ាន​នៅថ្ងៃទី​២៤​ ខែមេសា ឆ្នាំ​២០២១​ នៅរដ្ឋធានី​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី បើទោះបីជា​ប្រឈម​ទៅ​នឹង​វិបត្តិកូវីដ១៩។

    តាមរយៈ​ហ៊្វេសប៊ុក​ផ្លូវការ​ នៅថ្ងៃទី​១៦មេសា​នេះ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានលើកឡើងពី​ការ​ចូល​រួម​​កិច្ច​ប្រជុំ​អាស៊ានដែលជាភារកិច្ច​មិនអាច​ខកខានបាន​នៅចុងសប្ដាហ៍ក្រោយនេះ​។ ក្នុងនោះដែរ​សម្ដេចតេជោ​ក៏បាន​បង្ហាញនូវកិច្ច​ការមួយចំនួន​ដែល​សម្ដេច​ត្រូវ​ធ្វើ ក្នុងកំឡុង​ពេល និងក្រោយពេល​កិច្ច​ប្រជុំ​បាន​បញ្ចប់​ផងដែរ​ ​ដើម្បីការពារ​ការឆ្លង​កូវីដ​១៩ ។

    សម្ដេចតេជោ​ បានសរសេរថា «ដោយភារកិច្ច​ខាន​មិន​បាន​ក្នុង​ការ​ចូល​រួម​ប្រជុំអាស៊ាន​នា​ថ្ងៃ​ទី​២៤​ ខែមេសា ឆ្នាំ​២០២១​ ខាង​មុខ​នៅ​រដ្ឋធានីហ្សាកាតា​ ប្រទេស​ឥណ្ឌូណេស៊ី​។ ​កិច្ចការ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ដើម្បី​ការពារ​ការ​ឆ្លង​កូវីដ​-១៩ ស្រប​តាម​វិធានការ​សុខាភិបាល ​ដំបូង​ខ្ញុំ​ត្រូវ​ចាក់​វ៉ាក់​សាំង​ដូស​ទី​២​ នៅ​ថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ​២០២១​ ដែល​មុន​នោះ​គ្រោង​ចាក់​នៅ​ថ្ងៃ​ទី​២៩​ ខែ​មេសា ​ឆ្នាំ​២០២១​។ ​ថ្ងៃទី​២៣ ​ខែមេ​សា ឆ្នាំ​២០២១​ ត្រូវ​យក​សំណាក​ពិនិត្យ​ ដើម្បី​ទទួល​លិខិត​បញ្ជាក់​សម្រាប់​អោយ​អាជ្ញាធរ​សុខាភិបាល​ឥណ្ឌូណេស៊ី​។

    ព្រឹក​ថ្ងៃ​ទី​២៤​ មេសា ​២០២១ ​ចេញ​ដំណើរ​ទៅហ្សា​កាតា​។​ ពេល​ទៅ​ដល់​ត្រូវ​យក​សំណាក​ពិនិត្យ​ម្តង​ទៀត​។ ​ពេល​រសៀល​ការ​ប្រជុំ​ចាប់​ផ្តើម ​ពេល​ចប់​មិន​ថា​ថ្ងៃ​ឬ​យប់​ខ្ញុំ​ត្រូវ​ត្រឡប់​មក​វិញ​។ ពេល​មក​ដល់​ព្រលាន​យន្ត​ហោះអ​ន្តរជាតិ​ភ្នំពេញ​ ខ្ញុំ​ត្រូវ​យក​សំណាក​ពិនិត្យ​ម្តង​ទៀត​។ មក​ដល់​ផ្ទះ​ខ្ញុំ​ត្រូវ​ធ្វើច​ត្តាឡីស័ក​១៤​ថ្ងៃជា​មួយ​នឹង​ការ​ពិនិត្យ​សំណាក​២​ទៅ​៣​ដង​ទៀត​។

    ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​ភរិយា ​កូន​ និង​ចៅ​ ខ្ញុំត្រូវ​អោយ​ភរិយា​ខ្ញុំ​នាំកូ​ន​និ​ង​ចៅ​ទៅ​សម្រាក​នៅ​ទីកន្លែងផ្សេ​ង។​ សមាជិក​ប្រតិភូ​ដែល​ធ្វើ​ដំណើរ​ជា​មួយ​ខ្ញុំ​ ត្រូវ​យក​សំណាក​និង​ធ្វើច​ត្តាឡី​ស័ក​១៤​ថ្ងៃដូ​ច​គ្នា។​ មាន​អ្នក​អោយ​យោបល់​ខ្ញុំ​ថា​ដោយ​សារ​ខ្ញុំចាក់​វ៉ាក់​សាំង​រួច​ហើយ​ ខ្ញុំគួរ​ធ្វើ​ចត្តាឡីស័ក​៧​ថ្ងៃ​បាន​ហើយ​ តែ​ខ្ញុំ​បាន​ប្រាប់​ទៅ​ពួក​គាត់​វិញ​ថា​ខ្ញុំ​ចង់​ធ្វើអោយ​ប្រាក​ដ​ថា​ខ្ញុំមិ​ន​មានវិជ្ជមាន​កូវីដ​-១៩​ នោះទេ​ព្រោះ​ខ្ញុំ​ត្រូវ​ធ្វើ​ការ​ជាមួ​យ​មនុ​ស្ស​ច្រើនគ្នា​ ពិ​សេស​ចៅៗ​រ​បស់​ខ្ញុំ​ទាំង​តូច​ទាំង​ធំ​តែង​មក​លេង​ច្របាច់​ជើង​ និង​គេង​លើ​គ្រែ​ព្រម​ទាំង​រត់​លេង​ក្នុង​បន្ទ​ប់របស់​ជីតា​»៕​

     

    អត្ថបទទាក់ទង