គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ព្រះមហាក្សត្រ ចេញព្រះរាជសារ​ផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញ ដល់អតីតតំណាងរាស្ត្រ និងថ្នាក់ដឹកនាំ CNRP ពីររូប

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១​ |
    ព្រះមហាក្សត្រ ចេញព្រះរាជសារ​ផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញ ដល់អតីតតំណាងរាស្ត្រ និងថ្នាក់ដឹកនាំ CNRP ពីររូប ព្រះមហាក្សត្រ ចេញព្រះរាជសារ​ផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញ ដល់អតីតតំណាងរាស្ត្រ និងថ្នាក់ដឹកនាំ CNRP ពីររូប

    ភ្នំពេញ៖ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានចេញព្រះរាជសារ ប្រោសព្រះរាជទាន ផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញ ដល់អតីតតំណាងរាស្ត្រ និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ២រូប គឺលោក ឃឹម ឡាគី និងលោក ម៉ៅ សុផល។ អ្នកទាំងពីររូប ត្រូវបានហាមឃាត់ មិនឲ្យធ្វើសកម្មភាពនយោបាយ រយៈពេល ៥ឆ្នាំ តាមអំណាចដីកាតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

    គិតមកដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ មានអតីតតំណាងរាស្ត្រ និងអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ សរុប ២៦រូបហើយ បានស្នើសុំ និងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ រួមមាន៖ ១- លោក គង់ គាំ ២- លោក គង់ បូរ៉ា ៣- លោក ស៊ីម សុវណ្ណនី ៤- លោក ច័ន្ទ សិលា ៥- លោក រៀល ខេមរិន្ទ ៦- លោកស្រី ទេព សុទ្ធី ៧- លោក កង គឹមហាក់ ៨- លោក ជីវ កត្តា ៩- លោក សុន ឆ័យ ១០- លោក តាវ គឹមឈន ១១- លោក វ៉ា សាម៉ុន ១២- លោក ស៊ុន សុភ័ក្រ ១៣- លោកស្រី លី ស្រីវីណា ១៤- លោក អ៊ូ ច័ន្ទរ័ត្ន ១៥- លោក ថាច់ សេដ្ឋា ១៦- លោក យ៉ែម បុញ្ញឫទ្ធិ ១៧- លោក មុត ចន្ថា ១៨- លោក ជុំ ច័ន្ទដារិន ១៩- លោក ទួត យឿត ២០- លោក ឡាត់ លិតេយ្យ ២១- លោក ឡុង គឹមឃន ២២- លោកស្រី យង់ ផាន់ណេត ២៣- លោក ប៉ុល ហំម ២៤-លោក ផាន់ ច័ន្ទសាក់ ២៥-លោក ឃឹម ឡាក់គី និង២៦-លោក ម៉ៅ សុផល៕

    អត្ថបទទាក់ទង