គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រដ្ឋមន្ត្រីការបរទេសកម្ពុជា ច្រានចោលការចោទប្រកាន់អំពីមូលដ្ឋានកងទ័ពជើងទឹករាម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២​ |
    រដ្ឋមន្ត្រីការបរទេសកម្ពុជា ច្រានចោលការចោទប្រកាន់អំពីមូលដ្ឋានកងទ័ពជើងទឹករាម រដ្ឋមន្ត្រីការបរទេសកម្ពុជា ច្រានចោលការចោទប្រកាន់អំពីមូលដ្ឋានកងទ័ពជើងទឹករាម

    ភ្នំពេញ៖ ឆ្លើយតបចំពោះការសាកសួររបស់លោកជំទាវ Penny Wong រដ្ឋមន្ត្រីការបរទេស អូស្ត្រាលី ជុំវិញព័ត៌មានថ្មីៗ ដែលត្រូវបានផ្សព្វផ្សាយដោយបណ្ដាញ សារព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាម ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ បានច្រាន ចោលការចោទប្រកាន់ដោយគ្មាន មូលដ្ឋានទាំងនោះមកលើកម្ពុជា ដោយបញ្ជាក់ជាថ្មីនូវការ​ប្រកាន់​យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជាចំពោះ រដ្ឋធម្មនុញ្ញរបស់ខ្លួនដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើ ទឹកដីកម្ពុជាឡើយ ។

    រដ្ឋមន្ត្រីការបរទេសកម្ពុជាបានគូសបញ្ជាក់ថា ការកែលំអមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺ​ធ្វើ​ឡើង ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជា ដើម្បីការពារ​បូរណភាព​ដែន​សមុទ្រ​របស់ខ្លួន និងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រ។

    ការច្រាន​ចោលនេះ  នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង