សម្តេចតេជោ៖ នាឡិកាដែលនឹងផ្តល់ជូនប្រធានគណៈប្រតិភូអាស៊ាន គឺធ្វើឡើងដោយកូនខ្មែរសុទ្ធសាធ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២នេះ បានថ្លែងបញ្ជាក់ថា នាឡិកាដៃសម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនដល់ប្រធានគណៈប្រតិភូ ដែលមកចូលរួមកិច្ចប្រជុំអាស៊ាននាពេលខាងមុខនេះ គឺបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធ។
តាមរយៈហ្វេសប៊ុកនាយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «មុននេះខ្ញុំបាននិយាយថាកម្ពុជាបានផលិតនាឡិកាដៃចំនួន២៥គ្រឿង សម្រាប់ជា វត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២។»
សម្ដេចតេជោបានបញ្ជាក់បន្តថា នាឡិកាអនុស្សាវរីយ៍នេះត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធដែលជាផ្នែកមួយ នៃការរីកចំរើនខាងវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់កម្ពុជា (ខ្មែរធ្វើបាន)៕