គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ថវិកា​សប្បុរជន​ចូល​​រួមទិញវ៉ាក់សាំង​ ​តាមរយៈ​សម្ដេចតេជោ​ទទួលបាន​ប្រមាណជាង​ ៣០លានដុល្លារ​ហើយ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៨ ខែធ្នូ ឆ្នាំ២០២០​ |
    ថវិកា​សប្បុរជន​ចូល​​រួមទិញវ៉ាក់សាំង​ ​តាមរយៈ​សម្ដេចតេជោ​ទទួលបាន​ប្រមាណជាង​ ៣០លានដុល្លារ​ហើយ​ ថវិកា​សប្បុរជន​ចូល​​រួមទិញវ៉ាក់សាំង​ ​តាមរយៈ​សម្ដេចតេជោ​ទទួលបាន​ប្រមាណជាង​ ៣០លានដុល្លារ​ហើយ​

    ភ្នំពេញ​៖ ​ថវិកា​ដែលសប្បុរសជន​ចូល​រួម​​ជាមួយ​រដ្ឋាភិបាលកម្ពុជា ​ដើម្បីទិញ​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩​ តាមរយៈ​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ រហូត​មកដល់ពេលនេះ​ទទួល​បាន​ប្រមាណជាង​ ៣០លានដុល្លារ​ហើយ។

    តាមរយៈហ្វេសប៊ុក​ផ្លូវការ​ នៅថ្ងៃទី​០៨​ ខែធ្នូ ឆ្នាំ២០២០​នេះ សម្ដេចតេជោ​ ហ៊ុន​ សែន បាន​មាន​ប្រសាសន៍ថា​ ស្មារតី​សាមគ្គីភាព​ វប្បធម៌​ នៃការ​ចែករំលែក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​កូវីដ​១៩​ ក្នុង​ចំណោម​ប្រជាជនកម្ពុជា​ ​មាន​ធំធេង​មហាសា​ល​ដែ​ល​បាន​ក្លាយ​ជា​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន​ដ៏​រឹង​មាំ។​ សម្ដេចបន្តថា មក​ដល់​ពេល​នេះ​ថវិកា​ដែល​សប្បុរសជ​ន​ចូល​តាម​តិច​តាម​ច្រើន​តាម​សទ្ធា​ជ្រះថ្លាមាន​ប្រមាណ​ជាង​៣០​លាន​ដុល្លារ​។

    សម្ដេចតេជោ​ បន្ថែមទៀត​ថា​ ដោយ​មាន​សំណូមព​រពីប្រជាពលរដ្ឋ​សម្ដេចបាន​បន្ថែម​គណនី ២ផ្សេងទៀត​ ដើម្បី​ឲ្យបងប្អូន​ប្រជាពលរដ្ឋ​អាច​ចូលរួម​បរិច្ចាគបាន​ងាយស្រួល។

    សម្ដេចតេជោ​មានប្រសាសន៍យ៉ាងដូច្នេះថា «ដោយមាន​សំណូមពរពី​ប្រជាជន​យើង ​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ សុំ​បន្ថែម​គណនី​ ២ទៀត​នៅ​ធនាគារ​អេស៊ីលីដា​ និ​ង​ភ្នាក់​ងារ​វីង​ ដែល​អាច​ផ្ទេរ​ជា​ប្រាក់​រៀល និង​ប្រាក់​ដុល្លារ ដោយ​មិន​មាន​ការ​បង់​សេវា​។ ​សម្រាប់​វីង​ចំពោះ​ប្រាក់​រៀល​គឺ​ 9992, ប្រាក់​ដុល្លារ​គឺ​ 9991។ ចំពោះ​អេស៊ីលីដា​ប្រាក់​រៀល​គឺ​ 00010556999989, ចំពោះ​ប្រាក់​ដុល្លារ​គឺ​ 00010556999999។»

    សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​សូម​ឲ្យ​ជន​រួម​ជាតិ​ ដែល​ចង់​ចូល​រួម​ផ្ញើ​ប្រាក់​តាមរយៈ​លេខ​គណនី​ខាង​លើ​នេះ​ ដើម្បីចូ​ល​រួម​ទិញ​វ៉ាក់​សាំង​ប្រឆាំង​កូវីដ​១៩ ​ដែល​សម្ដេច​មាន​បំណង​ចាក់​ជូន​ប្រជាជន​ឱ្យ​បាន​១០​លាន​នាក់​ដែល​ត្រូវ​ការ​វ៉ាក់សាំ​ង​រហូត​២០​លាន​ដូស​ និង​តម្រូវ​ការ​ចំពោះ​មុខ​នា​ដំ​ណាក់​កាល​ទីមួយ​ចំនួន​ ១លានដូស​ សម្រាប់​ចាក់​ជូន​៥០​ម៉ឺន​នាក់​ដែល​កំពុង​បំពេញ​ការងារ​នៅ​កន្លែង​ដែល​មាន​ហានិភ័យ​ និង​កំពុង​មាន​ហានិភ័យដែ​ល​អាទិភាព​ផ្តល់​ជូន​គ្រូពេទ្យ​ គ្រូ​បង្រៀន​ កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ នគរបាល​យុត្តិធម៌​គ្រប់​ប្រភេទ​រហូត​ដល់​កម្មករ​បោស​សំរា​មសំ​អាត​ទីក្រុង​ទី​ប្រជុំជន​។ល។​ ដែល​ត្រូវ​ទទួល​បាន​នៅ​ដំណាក់​កាល​ទី​មួ​យ​នេះ​។ សម្ដេច​ជឿ​ជាក់​ថា​កម្ពុជា​ពិត​ជា​អាច​ធ្វើ​បាន​ក្នុង​ស្មារតី​សាមគ្គី​ និង​ការ​ចូល​រួម​ដូច​សព្វ​ថ្ងៃ​នេះ​៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង