សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ជំនួយថវិកាបន្ថែមដល់ខេត្តប៉ៃលិន និងខេត្តកោះកុង
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ជំនួយថវិកាបន្ថែមដល់ខេត្តចំនួន២ រួមមាន៖ ខេត្តប៉ៃលិន ចំនួន១០០លានរៀល និងខេត្តកោះកុង ៣០លានរៀលទៀត ដើម្បីរៀបចំសម្រួលដល់ការធ្វើចត្តាឡីស័ករបស់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ នេះបើតាម លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់នៅរសៀលនេះ។
ការផ្តល់ជំនួយដល់បណ្តាខេត្តកម្ពុជា ដែលនៅជាប់ព្រំដែនថៃ បានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីរៀបចំការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ក្រោយពេលប្រទេសថៃ បានផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍យ៉ាងខ្លាំងក្លា ដែលផ្តើមចេញពីខេត្តសាមុតសាខន ប្រទេសថៃ៕
អត្ថបទទាក់ទង