គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ព្រះមហាក្សត្រ​ សព្វព្រះរាជហឫទ័យ​យាង​​សម្ពោធ​អគារ​ពុទ្ធិក​វិទ្យាល័យ​ជម្ពូវ័ន​សែន​ជ័យ និង​សមិទ្ធ​ផល​នានា​នៅវត្ត​ជម្ពូវ័ន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០​ |
    ព្រះមហាក្សត្រ​ សព្វព្រះរាជហឫទ័យ​យាង​​សម្ពោធ​អគារ​ពុទ្ធិក​វិទ្យាល័យ​ជម្ពូវ័ន​សែន​ជ័យ និង​សមិទ្ធ​ផល​នានា​នៅវត្ត​ជម្ពូវ័ន ព្រះមហាក្សត្រ​ សព្វព្រះរាជហឫទ័យ​យាង​​សម្ពោធ​អគារ​ពុទ្ធិក​វិទ្យាល័យ​ជម្ពូវ័ន​សែន​ជ័យ និង​សមិទ្ធ​ផល​នានា​នៅវត្ត​ជម្ពូវ័ន

    ភ្នំពេញ​៖ នា​វេលា​ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​ធ្នូ ​ឆ្នាំ២​០២០​ ព្រះ​ករុណា​ជា​អម្ចាស់ជី​វិត​លើត្បូ​ង ព្រះបា​ទ​សម្តេ​ចព្រះបរមនាថ ​នរោត្តម ​សីហមុនី ​ព្រះមហាក្សត្រ ​នៃ​ព្រះរាជា​ណា​ចក្រក​ម្ពុជា​ ព្រះ​ស្រីលោក​ធម្មិក​រាជ​ ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ​ព្រះអង្គ​សព្វ​ព្រះរា​ជ​ហឫទ័យ​ស្តេច​យាង​ជា​ព្រះរា​​ជាធិបតី​ដ៏ខ្ព​ង់ខ្ពស់បំ​ផុត ក្នុង​ព្រះរាជពិ​ធី​សម្ពោធ​អគា​រ ពុទ្ធិក​វិទ្យាល័យ​ជម្ពូវ័ន​សែនជ័យ ​និង​សមិទ្ធផ​លនានា ​នៅ​ក្នុង​វត្ត​ជម្ពូវ័ន​ សង្កាត់​ចោម​ចៅ​ទី​៣ ​ខណ្ឌ​ពោធិ៍សែន​ជ័យ​ រាជ​ធានី​ភ្នំពេញ​។

    ​ដង្ហែ​ព្រះរាជ​ដំណើរ​​ព្រះករុណា​ ព្រះមហាក្សត្រ​ នាឱកាស​នេះ រួម​មាន​សម្តេច​វិបុ​ល​សេនា​ភក្តី​ សាយ​ ឈុំ ប្រធាន​ព្រឹទ្ធសភា​ ​,សម្ដេច​ពញាចក្រី ហេង​ សំរិន​ ប្រធាន​រដ្ឋសភា, សម្ដេច​ក្រឡាហោម​ ស ខេង​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ , សម្តេចចៅហ្វាវាំង​វរវៀងជ័យ​អធិបតី​ស្រីង្ការ​ គង់​ សំអុល​ ឧប​នាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ ក្រសួង​ព្រះបរម​រាជវាំង​, សម្ដេច​ព្រះសង្ឃ​នាយក សម្ដេច​ព្រះសង្ឃ​នាយក​រង​ នៃ​គណៈ​មហានិកាយ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។

    ក្នុង​ឱកាស​ដ៏​ឧត្តុង្គ​ឧត្តម​នេះ ​ក៏​មាន​ពិធី​ព្រះសង្ឃ​ស្វាធ្យាយជ​យ​ន្តោ ​ថ្វា​យ​ព្រះពរជ័យ​មង្គល​ព្រះ​ករុណា ​ជាអម្ចាស់​ថ្វាយ​ និង​ប្រគេន​​ទេយ្យ​ទាន​ ថ្វាយ​របាំ​ថ្វាយព្រះពរ ព្រះសុន្ទរកថារបស់ព្រះឧបាលិវង្ស វ៉ង់ គឹមសន ព្រះគ្រូអនុគណខណ្ឌពោធិ៍សែនជ័យ និងជាព្រះចៅអធិការវត្តជម្ពូវ័ន និងសុន្ទរកថារបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងព្រះរាជបន្ទូលសំណេះសំណាលរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជពិធីប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសប្រគេន-ជូនព្រះមន្ត្រីសង្ឃ និងស្បុរសជនផងដែរ។

    បន្ទាប់មកព្រះករុណាព្រះមហាក្សត្រជាអម្ចាស់តម្កល់ត្បូង បានយាងកាត់ខ្សែបូរសម្ពោធអគារពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ និងសមិទ្ធផលនានា ព្រមទាំងថ្វាយ-ប្រគេនទេយ្យទាន ចតុប្បច្ច័យ និងចង្ហាន់ដល់ ព្រះសង្ឃ។

    អគារសិក្សាពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងឱកាសនាពេលនេះ គឺមានទំហំ៩មx៣៧ម កម្ពស់៣ជាន់មាន៨បន្ទាប់ នឹងចាប់ផ្ដើមកសាងចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០៕

    អត្ថបទទាក់ទង