គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន​ សែន​ ប្រកាសថា តំបន់កោះថ្ម X16 នឹងក្លាយជាតំបន់អភិវឌ្ឍន៍ ខណៈច្រកទ្វារអន្តរជាតិថ្មីនៅតំបន់នេះនឹងត្រូវបង្កើតឡើងផងដែរ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន​ សែន​ ប្រកាសថា តំបន់កោះថ្ម X16 នឹងក្លាយជាតំបន់អភិវឌ្ឍន៍ ខណៈច្រកទ្វារអន្តរជាតិថ្មីនៅតំបន់នេះនឹងត្រូវបង្កើតឡើងផងដែរ សម្ដេចតេជោ ហ៊ុន​ សែន​ ប្រកាសថា តំបន់កោះថ្ម X16 នឹងក្លាយជាតំបន់អភិវឌ្ឍន៍ ខណៈច្រកទ្វារអន្តរជាតិថ្មីនៅតំបន់នេះនឹងត្រូវបង្កើតឡើងផងដែរ

    ត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា នាពេលអនាគតតំបន់កោះថ្ម X-16 នឹងក្លាយ​តំបន់អភិវឌ្ឍន៍ ខណៈដែលច្រកទ្វារអន្តរជាតិព្រំដែនរវាងកម្ពុជា-វៀតណាម នៅ​តំបន់នេះ នឹងត្រូវបង្កើតឡើង ហើយការដោះដូរទំនិញ និងផលប្រយោជន៍​រវាងប្រទេសទាំង​ពីរ​ក៏​មាន​ភាព​មមារញឹកផងដែរ។

    សម្តេចតេជោ ហ៊ុន សែន ការប្រកាសបែបនេះ​នៅក្នុងឱកាសដែលសម្តេច និង នាយករដ្ឋ​មន្ត្រី​វៀតណាម បានអញ្ជើញ​ជាអធិបតីភាពប្រារព្ធពិធីអបអរសាទរខួប ៤៥ឆ្នាំ នៃដំណើរ​ឆ្ពោះ​ទៅ​រក​ការ​តស៊ូ​រំដោះជាតិ នៅព្រំដែនកម្ពុជា និងវៀតណាម តំបន់ X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។

    សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានចុះហត្ថលេខា ដោយបង្កក់ដីនៅតំបន់ X16 ជាង១,១៧៦ហិកតា ដើម្បីធ្វើជាតំបន់ពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញ។ សម្តេចតេជោបន្តថា គោលដៅរបស់សម្តេច គឺកែប្រែតំបន់ព្រំដែនកម្ពុជា-វៀតណាម ទៅជាតំបន់សន្តិភាព ព្រំដែន​មិត្តភាព ព្រំដែនសហប្រតិប្តិតការ និងការអភិវឌ្ឍ។ បន្ថែមពីនេះ សម្តេច និងនាយករដ្ឋមន្ត្រី វៀតណាម មានបង្កើតព្រំដែនអន្តរជាតិ នៅតំបន់ X16 នាពេលអនាគត ក្នុង​ពេល​សម​ស្រប​ណា​មួយ​ផង​ដែរ។

    សម្តចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមជឿជាក់ថា ថ្ងៃអនាគតតំបន់ប្រវត្តិសាស្ត្រ X16 នេះ​នឹ​ងក្លាយទៅជាតំបន់ផ្លាស់ប្តូរសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា-វៀតណាម។

    សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ត្រូវរក្សាដីជាង១ពាន់ហិចតានេះ គឺធ្វើយ៉ាង​ណា​គ្រប់​គ្រងឱ្យបានល្អ ដើម្បីទាក់ទាញវិនិយោគិននានា ចូលមកអភិវឌ្ឍន៍​ជាតំបន់​សេដ្ឋកិច្ច​ពិសេស បន្ថែមពីនេះ ត្រូវពិនិត្យលើប្រព័ន្ធសេវាទូរស័ព្ទ ទឹក ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីតភ្ជាប់មកកាន់តំបន់ X16 នេជាដើម ដើម្បីផ្តល់ភាពងាយស្រួលការវិនិយោគ៕

     

    អត្ថបទទាក់ទង