គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោចេញបទបញ្ជាអោយ ការធ្វើចត្តាឡីស័កពលករមកពីថៃនៅតាមព្រំដែនផ្ទេរទៅបន្តធ្វើចត្តាឡីស័កនៅតាមមូលដ្ឋានរៀងៗខ្លួនវិញ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៨ ខែមីនា ឆ្នាំ២០២១​ |
    សម្ដេចតេជោចេញបទបញ្ជាអោយ ការធ្វើចត្តាឡីស័កពលករមកពីថៃនៅតាមព្រំដែនផ្ទេរទៅបន្តធ្វើចត្តាឡីស័កនៅតាមមូលដ្ឋានរៀងៗខ្លួនវិញ សម្ដេចតេជោចេញបទបញ្ជាអោយ ការធ្វើចត្តាឡីស័កពលករមកពីថៃនៅតាមព្រំដែនផ្ទេរទៅបន្តធ្វើចត្តាឡីស័កនៅតាមមូលដ្ឋានរៀងៗខ្លួនវិញ

    ភ្នំពេញ៖ នៅថ្ងៃទី៧មីនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសអគ្គបញ្ជាការកងទ័ព កងទ័ពជើងគោកឬកងនគរបាលជាតិរៀបចំចាត់ចែង ដឹកបញ្ជូនពលករដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅតាមព្រំដែននិងអ្នកដែលទើបចូលមកថ្មីៗត្រូវពិនិត្យនិងចាត់ចែងដឹកជញ្ជូនពួកគាត់អោយទៅបន្តធ្វើចត្តាឡីស័កនៅតាមមូលដ្ឋានភូមិឃុំរបស់ពួកគាត់រៀងៗខ្លួនវិញ។

    តាមរយៈសារជាសម្លេងទៅកាន់គ្រប់មន្ត្រីពាក់ព័ន្ធសម្តេចបញ្ជាក់ថា ការសម្រេចធ្វើ បែបនេះវិញដោយសារសង្កេតឃើញបច្ចុប្បន្នចំនួនពលករដែលបាន និងកំពុងធ្វើចត្តាឡីស័កនៅតាមព្រំដែនមានការកើនឡើងច្រើនដល់ជាង ១ម៉ឺននាក់ ដែលជាផលវិបាកក្នុងការចិញ្ចឹមថែទាំព្រោះពេលនេះគឺជារដូវក្តៅហើយនៅពេលបន្តិចទៀតនឹងមាន ភ្លៀងធ្លាក់បន្ថែមទៀតនោះ ហើយម៉្យាងទៀត ដោយសារសភាពការណ៍នៃការឆ្លងកូវីដ១៩ ចូលទៅក្នុងសហគមន៍ នៃប្រទេសថៃ ត្រូវបានគេគ្រប់គ្រងបានហើយ ជាពិសេសខេត្តនៅជាប់ព្រំដែនខ្លះដូចជាបាត់ដំបងជាប់ជាមួយនឹងខេត្តឈិតបូរីនៃប្រទេសថៃមានការធូរស្រាល និងត្រូវបានដកចេញពីចំណុចក្រហមហើយនោះ ទើបសម្ដេចសម្រេចអោយធ្វើការដឹកជញ្ជូនបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌល ចក្តាឡីស័កនៅតាមព្រំដែនដែលមានការកើនឡើងច្រើននោះដោយដឹកជញ្ជូនពួកគាត់តាម រថយន្តកងទ័ពអោយទៅបន្តធ្វើចត្តាឡីស័កនៅតាមមូលដ្ឋានភូមិឃុំរៀងៗខ្លួនវិញហើយការធ្វើបែបនេះគឺចំពោះតែអ្នកដែលមានស្ថានភាពធម្មតា ដែលមិនមានអាការ:គួរសង្ស័យបន្ទាប់ពីបានធ្វើតេស្តពួកគាត់ឃើញអវិជ្ជមានម្តងរួចមក ប៉ុន្តែសម្រាប់អ្នកដែលមានអាការៈសង្ស័យត្រូវអោយបន្តនៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កតាមព្រំដែនដដែល។ដោយឡែកអ្នកដែលទើបចូលថ្មីនិងមានអាការ:ធម្មតាត្រូវដឹកពួកគាត់ចូលមកផ្ទៃក្នុងប្រទេសអោយធ្វើចត្តាឡីស័កនៅតាមមូលដ្ឋានខេត្តស្រុក ភូមិ ឃុំសង្កាត់របស់ពួកគាត់តែម្តង។ ចំពោះការដឹកជញ្ជូនបងប្អូនពលករទាំងនេះត្រូវធានាលើការថែទាំសុខភាព ក្នុងការធ្វើដំណើរពោលគឺរថយន្តត្រូវមានដំបូលនិងធានាអោយពួកគាត់បានទទួលទានអាហារ។ រីឯការដឹកជញ្ជូនត្រូវធ្វើដំណើរចេញពេលព្រឹកនិងពេលថ្ងៃ មានន័យថាមិនត្រូវធ្វើការដឹកជញ្ជូននៅពេលយប់នោះទេ។ខេត្តនីមួយៗត្រូវចាត់មន្ត្រីទៅសម្របសម្រួលទទួលយកពលកររបស់ខ្លួន៕

    អត្ថបទទាក់ទង