សម្ដេចតេជោ សម្ដែងការហួសចិត្តចំពោះក្រុមប្រឆាំងមួយចំនួន ស្នើអាមេរិកដកសញ្ញាតិពីពលរដ្ឋខ្មែរដែលគាំទ្ររដ្ឋាភិបាលកម្ពុជា [វីដេអូ]
![សម្ដេចតេជោ សម្ដែងការហួសចិត្តចំពោះក្រុមប្រឆាំងមួយចំនួន ស្នើអាមេរិកដកសញ្ញាតិពីពលរដ្ឋខ្មែរដែលគាំទ្ររដ្ឋាភិបាលកម្ពុជា [វីដេអូ]](https://vopcambodia.com/wp-content/uploads/2021/11/VOP-16.jpg)
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការហួសចិត្តចំពោះក្រុមប្រឆាំងមួយចំនួន ដែលបានស្នើទៅរដ្ឋាភិបាលអាមេរិកដកសញ្ញាតិពីពលរដ្ឋខ្មែរនៅអាមេរិក ដែលគាំទ្ររដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។ សម្ដេចតេជោបញ្ជាក់ថា បើអាមេរិកធ្វើបែបនោះមែន អាមេរិកមិនមែនជាប្រទេសប្រជាធិបតេយ្យទៀតឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះខណៈសម្ដេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។
សម្តេចតេជោ បានគូសបញ្ជាក់ថា អ្នកទាំងអស់នោះ ស្គាល់មេដឹកនាំអាមេរិក និងចិនតិចពេកហើយ ព្រោះមេដឹកនាំទាំង២រូបនេះ នៅតែមានមធ្យោបាយ ដើម្បីរក្សាឱ្យបាននូវទំនាក់ទំនងនឹងគ្នា ត្បិតមានការប្រជែងឥទ្ធិពលគ្នាទៅវិញទៅមកឥតឈប់ឈរក្តី។ យ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្រ្តីហាក់មិនជឿឡើយថា រដ្ឋាភិបាលអាមេរិកធ្វើបែបនេះ ព្រោះថា បើអាមេរិកហ៊ានធ្វើបែបនេះមែននោះ គឺអាមេរិកមិនមែនជាប្រទេសប្រជាធិបតេយ្យទៀតនោះទេ៕