គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្ដល់ជំនួយថវិកាបន្ថែមចំនួន ២៥០លានរៀលទៀត ដល់ខេត្តចំនួន ២នៅជាប់ព្រំដែន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១​ |
    សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្ដល់ជំនួយថវិកាបន្ថែមចំនួន ២៥០លានរៀលទៀត ដល់ខេត្តចំនួន ២នៅជាប់ព្រំដែន សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្ដល់ជំនួយថវិកាបន្ថែមចំនួន ២៥០លានរៀលទៀត ដល់ខេត្តចំនួន ២នៅជាប់ព្រំដែន

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចផ្ដល់ជំនួយថវិកាបន្ថែមចំនួន ២៥០លានរៀលទៀត ដល់ខេត្តចំនួន២ នៅជាប់ព្រំដែន ដើម្បីសម្រួលដល់ការធ្វើចត្តាឡីស័ករបស់ពលករខ្មែរមកពីប្រទេសថៃ។ នេះបើយោងតាមការបញ្ជាក់ពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

    លោកជំទាវ រដ្ឋលេខាធិការ បញ្ជាក់ទៀតថា ថវិកាជំនួយបន្ថែម ២៥០លានរៀលនេះ ខេត្តបន្ទាយមានជ័យទទួលបាន ២០០លានរៀល, ខេត្តកោះកុង ទទួលបានចំនួន ៥០លានរៀល។ ថវិកាទាំងនេះ ត្រូវបានក្រសួងសុខាភិបាល ចាត់ចែងផ្ទេរទៅកាន់រដ្ឋបាលខេត្តទាំងពីរភ្លាមៗផងដែរ៕

    អត្ថបទទាក់ទង