គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ សម្រេច​បង្កើត​គណៈ​កម្មការ​អន្តរក្រសួង ដើម្បីអនុវត្តគម្រោង​ស្ថាបនា​​ផ្លូវ​ចំនួន​៣៩​ខ្សែ ក្នុង​ក្រុងសៀមរាប​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២០​ |
    សម្ដេចតេជោ​ សម្រេច​បង្កើត​គណៈ​កម្មការ​អន្តរក្រសួង ដើម្បីអនុវត្តគម្រោង​ស្ថាបនា​​ផ្លូវ​ចំនួន​៣៩​ខ្សែ ក្នុង​ក្រុងសៀមរាប​ សម្ដេចតេជោ​ សម្រេច​បង្កើត​គណៈ​កម្មការ​អន្តរក្រសួង ដើម្បីអនុវត្តគម្រោង​ស្ថាបនា​​ផ្លូវ​ចំនួន​៣៩​ខ្សែ ក្នុង​ក្រុងសៀមរាប​

    ភ្នំពេញ៖ នៅថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញសេចក្ដី​សម្រេច​ស្ដីពីការ​បង្កើត​គណៈ​កម្មការ​អន្តរក្រសួង​ ដើម្បី​សិក្សា​ និង​អនុវត្ត​គម្រោង​ស្ថាបនា​ ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ចំនួន​​៣៨ខ្សែ នៅក្រុងសៀមរាប​ ខេត្ត​សៀមរាប​។

    ក្នុង​សេចក្ដីសម្រេចបញ្ជាក់​ថា​ គណៈកម្មការ​អន្តរក្រសួង​ដែលទើបបាន​បង្កើតនេះ​មានសមាសភាពសរុប​ចំនួន​១៨រូប ដែលមាន​សម្ដេចពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​ ជាប្រធាន​គណៈកម្មការ, ឯកឧត្ដម​ ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម​ និង​សំណង់ ជាអនុប្រធាន​, ឯកឧត្ដម​ ស៊ុន​ ចាន់​ថុល​ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ ជាអនុប្រធាន​អចិន្ត្រៃយ៍ និង​សមាជិក​ចំនួន ១៥រូបផ្សេងទៀត​។

    គណៈកម្មការ​នេះ មាន​តួនាទី ដឹកនាំ​ គ្រប់​គ្រង​ សម្របសម្រួល​ លើ​ការ​ងារ​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ, បង្កើត​ការ​ងារ​ និង​លើកស្ទួយ​ជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋ​ ជំរុញកំណើន​ភ្ញៀវទេសចរ​, ត្រួតពិនិត្យ​ តាមដាន និង​វាយតម្លៃ​គម្រោង​ស្ថាបនា,​ រៀបចំរបាយការណ៍​ ស្ដីពីវឌ្ឍនភាព​ នៃការអនុវត្តគម្រោង​ជូន​រាជរដ្ឋាភិបាល​ និង​បំពេញភារកិច្ច​ផ្សេងទៀត​តាម​ការ​ប្រគល់​ជូន​របស់​រាជរដ្ឋាភិបាល​។

    សូម​រម្លឹក​ថា​ ក្នុងកិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២០ សម្ដេចតេជោ​ ហ៊ុន​ សែន​​ បាន​ប្រកាស​បញ្ចេញ​កញ្ចប់​ថវិកា​ចំនួន​​ ១៥០លានដុល្លារ​ ដើម្បី​សាង​សង់​​ផ្លូវ​ ៣៨ខ្សែ ក្នុង​ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​៕

    អត្ថបទទាក់ទង