គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុន​ សែន​ ថ្លែងអំណរគុណ​ដល់​សប្បុរជន​ចូលរួម​ឧបត្ថម្ភ​ គ្រឿងបរិភោគ និង​ថវិកា​ ជួយជនរងគ្រោះ​ដោយជំនន់ទឹកភ្លៀង​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០​ |
    សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុន​ សែន​ ថ្លែងអំណរគុណ​ដល់​សប្បុរជន​ចូលរួម​ឧបត្ថម្ភ​ គ្រឿងបរិភោគ និង​ថវិកា​ ជួយជនរងគ្រោះ​ដោយជំនន់ទឹកភ្លៀង​ សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុន​ សែន​ ថ្លែងអំណរគុណ​ដល់​សប្បុរជន​ចូលរួម​ឧបត្ថម្ភ​ គ្រឿងបរិភោគ និង​ថវិកា​ ជួយជនរងគ្រោះ​ដោយជំនន់ទឹកភ្លៀង​

    ភ្នំពេញ​៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី​១៩​ ខែតុលា ឆ្នាំ២០២០​ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន​ដែលបាន​ចូលរួម​ឧបត្ថម្ភនូវ​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​ សម្រាប់ជួយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់​នៅទូទាំង​ប្រទេស​។

    ទី១.ឯកឧត្តម កែវ សុខឃាង និងលោកជំទាវ ដែលបានឧបត្ថម្ភត្រីខ ចំនួន ១.០០០កេស (មួយពាន់កេស) ដែល​នេះជាលើកទី២ ដែល ឯកឧត្តម កែវ សុខឃាង និងលោកជំទាវ បានឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័សឆ្នាំ២០២០ ដែលលើកទី១ បានឧបត្ថម្ភថវិកាចំនួន ១០០.០០០.០០០រៀល (មួយរយលានរៀល)។

    ទី២. លោកជំទាវ  សួស  ណារ៉ា  ហ៊ឹមឆែម  និងបុត្រ-ធីតា  ព្រមទាំងចៅ  ឧបត្ថម្ភ  អង្ករ  ៥០០គីឡូក្រាម  មី  ២០កេស  ទឹកស៊ីអ៊ីវ  ២០យួរ  ទឹកត្រី  ២០យួរ  និងឆៃប៉ូវផ្អែម  ៣០គីឡូក្រាម ។

    ក្នុងស្ថានភាពគ្រោះទឹកជំនន់រហ័សនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញេីសារអំពាវនាវដល់បងប្អូនជនរួមជាតិ ៖

    ១. សូមក្រុមគ្រួសារដែលមានកូនចៅតូចៗ កុំបណ្តែតបណ្តោយឱ្យលេងទឹក ពីព្រោះវាអាចបណ្តាលឱ្យបាត់បង់ជីវិត ដោយសារលង់ទឹកបាន ដូចនេះត្រូវការពារពួកគេឱ្យបានល្អ ជៀសវាងមានវិប្បដិសារីនៅពេលបាត់បង់សមាជិកគ្រួសារដោយសារការធ្វេសប្រហែសនេះ។
    ២. សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់គ្នា ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ។
    ៣. នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មានអនាម័យ និងត្រូវប្រុងប្រយ័ត្នពីសត្វអាសិរពិសដែលវាបានទៅរស់នៅតាមដំបូលផ្ទះឬកន្លែងផ្សេងៗក្នុងផ្ទះរបស់យើង ដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត ហេីយសូមបន្តប្រកបរបរចិញ្ចឹមជីវិតដេីម្បីស្តារសេដ្ឋកិច្ចគ្រួសារឡេីងវិញ។
    ៤. សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវពាក់ម៉ាស់ លាងដៃនឹងសាប៊ូ និងមានស្មារតីប្រុងប្រយ័ត្នជានិច្ច ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង