សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ប្រាក់ឧបត្ថម្ភ ១ខេត្ត ៥០លានរៀល ចំនួន៧ខេត្តនៅជាប់ព្រំដែនថៃ ដើម្បីពង្រឹងការធ្វើចត្តាឡីស័ក សម្រាប់ពលករមកពីប្រទេសថៃ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២០ធ្នូនេះ បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភទៅដល់ខេត្តចំនួន ៧នៅព្រំដែនកម្ពុជា-ថៃ ដោយក្នុងមួយខេត្តទទួល ៥០លានរៀល ពង្រឹងការធ្វើចត្តាឡីស័កសម្រាប់ពលករមកប្រទេសថៃ រយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ឆ្លងជំងឺកូវីដ១៩។
ខេត្តទាំង៧ ដែលនៅជាប់ព្រំដែនថៃនោះ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងកោះកុង។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៩ ថៃបានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ដល់ទៅជាង៥០០ករណី ក្នុងចំណោមពលករចំណាកស្រុក នៅឯខេត្តសាមុតសាខន (Samut Sakhon) ភាគនិរតីទីក្រុងបាងកក ខណៈវាជាចំនួនករណីឆ្លងដ៏ច្រើនបំផុតដែលត្រូវបានរាយការណ៍ក្នុងរយៈពេលត្រឹម១ថ្ងៃ៕
អត្ថបទទាក់ទង