សម្ដេចតេជោ ហ៊ុន សែន៖ កត្តាធំ២ ដែលធ្វើឲ្យយើងអាចរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបាននាពេលនេះ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា មិនមែនជារឿងចៃដន្យទេ ដែលឥស្សរជន នៃបណ្តាប្រទេសធំៗលើពិភពលោក មានវត្តនៅកម្ពុជានាពេលនេះ។ មានកត្តាធំ២ ដែលធ្វើឲ្យកម្ពុជាអាចរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀតបាន។
សម្ដេចតេជោមានប្រសាសន៍ថា កត្តាធំៗទាំងពីរនោះ គឺកត្តាសុវត្ថិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ឯកត្តាមួយទៀតនោះ គឺការគ្រប់គ្រងកូវីដ-១៩ របស់កម្ពុជាបានល្អប្រសើរ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ នៅសកលវិទ្យាលយ័ភូមិន្ទភ្នំពេញ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ។
អត្ថបទទាក់ទង