សម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបនឹងសំនួរអ្នកកាសែតអំពីបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនសម្រាប់គណបក្សប្រជាជនកម្ពុជា
សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មី នៃការដឹកនាំប្រទេសកម្ពុជាបន្តរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្តេច។ សម្តេចតេជោ បានអះអាងថា ការដែលឯកឧត្ដម ហ៊ុន ម៉ាណែត អាចឈានទៅដឹកនាំប្រទេសបន្តពីសម្តេចបាន គឺចំណុះលើការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បែបនេះ គឺឆ្លើយតបទៅនឹងសំណួរក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្ដីពី «អនាគតរបស់អាស៊ី» រៀបចំឡើងដោយក្រុមហ៊ុននីកកេ (Nikkei Inc.) របស់ជប៉ុន តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២នេះ។
សម្ដេចតេជោ បានបញ្ជាក់ថា ការបោះឆ្នោតនាពេលខាងមុខនេះគឺនៅឆ្នាំ២០២៣ សម្តេចនៅតែបន្តជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់គណបក្សប្រជាជនកម្ពុជាដដែល។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បើ ហ៊ុន ម៉ាណែត មិនល្អ ឬមិនស័ក្តិសមសម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ក៏គ្មានការឯកភាពផ្ទៃក្នុងបក្សដែរ។ សម្តេចបញ្ជាក់ថា «បើកូនខ្ញុំមិនល្អ ក៏គ្មានការសម្រេចឯកភាពសម្រាប់បេក្ខភាពបន្តវេនដែរ…។ បើកូនខ្ញុំមិនកើត ខ្ញុំមិនអនុញ្ញាតឱ្យកូនគាត់មកបំផ្លាញគណបក្សប្រជាជនកម្ពុជា ដែលមានភាពចាស់ទុំ និងពលីកម្មគ្រប់បែបយ៉ាងដើម្បីជាតិ ប្រជាជន និងទឹកដីកម្ពុជានោះទេ»។
សូមស្ដាប់ប្រសាសន៍សម្ដេចតេជោខាងក្រោមនេះ៖