គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន​ សែន​ ថ្លែងបញ្ជាក់ថា ច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំស្ថាប័នកំពូលៗ គឺដើម្បីបញ្ចៀសការជ្រៀតជ្រែកពីបរទេស

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៨ ខែតុលា ឆ្នាំ២០២១​ |
    សម្តេចតេជោ ហ៊ុន​ សែន​ ថ្លែងបញ្ជាក់ថា ច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំស្ថាប័នកំពូលៗ គឺដើម្បីបញ្ចៀសការជ្រៀតជ្រែកពីបរទេស សម្តេចតេជោ ហ៊ុន​ សែន​ ថ្លែងបញ្ជាក់ថា ច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំស្ថាប័នកំពូលៗ គឺដើម្បីបញ្ចៀសការជ្រៀតជ្រែកពីបរទេស

    ភ្នំពេញ​៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំអង្គប្រជុំគណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ញាតិមេដឹកនាំស្ថាប័នកំពូលទាំង៤ «នាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ» មានសញ្ជាតិខ្មែរតែមួយគត់​។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ បានបញ្ជាក់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធនានា ដោយកំណត់ឲ្យថ្នាក់ដឹកនាំកំពូលៗទាំង៤របស់ជាតិ ត្រូវតែមានសញ្ជាតិខ្មែរតែមួយ គឺដើម្បី​បញ្ចៀស​​ការ​ជ្រៀត​ជ្រែក​ពី​បរទេស​ចូល​មក​ក្នុង​កិច្ច​ការ​ប្រទេស​កម្ពុជា ដែល​សម្ដេច​មើល​ឃើញ​ថា នេះ​គឺ​ជា​ផល​ប្រយោជន៍​រយៈ​ពេល​វែង​សម្រាប់​កម្ពុជា។

    សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «​វា​មាន​ផល​ប្រយោជន៍​រយៈ​ពេល​វែង​សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​បញ្ចៀសនូវ​​ការ​ជ្រៀត​ជ្រែក​ពី​បរទេស​ និង​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ជាតិ​មាតុភូមិ។ ហេតុអ្វី​មិន​ហ៊ាន​យក​សញ្ជាតិ​តែ​មួយ ហើយ​មក​ចង់​ដណ្ដើម​យក​កៅអីហើយ​កន្លែង​នេះ វា​មាន​ទំនាស់​ផល​ប្រយោជន៍»

    សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា​៖ «ការ​ជ្រៀត​ជ្រែក​​ពី​បរទេស​ទៅ​លើ​តំណែង​ដ៏​សំខាន់​នេះ គឺ​វា​អាច​កើត​មាន​ច្បាស់ ព្រោះ​អ្នក​មានសញ្ជាតិ​ពីរ​ត្រូវ​បង់​ពន្ធ​ឱ្យ​ក្រៅ​ប្រទេស។ អ៊ីចឹងទេ គេ​អាច​កំឡា​ថា បើសិន​មិន​ធ្វើ​តាម​គេ ទ្រព្យ​សម្បត្តិ​របស់​អ្នក​ឯង​នៅ​ក្រៅ​ប្រទេស គេ​នឹង​រឹប​អូស​ ឬ​ធ្វើ​ស្អីៗ​អ៊ីចឹង​ទៅ។ ដូច្នេះ វា​នៅ​ក្រោម​ឥទ្ធិពល​គេ។»

    ​សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​បន្ថែម​ថា នៅ​ពេល​សំណើ​កែ​ប្រែ​មាត្រា​មួយ​ចំនួន​នៃ​រដ្ឋ​ធម្មនុញ្ញ​នេះ​ចូល​ជា​ធរមាន​ហើយ អ្នក​នយោបាយ​មាន​សញ្ជាតិ​ពីរ ដែល​ប៉ុន​ប៉ង​ប្រកួត​ប្រជែង​សម្រាប់​តំណែង​ដឹកនាំ​ស្ថាប័ន​កំពូល​ទាំង​បួន​នេះ នឹង​ត្រូវ​បញ្ចប់​ជា​ស្ថាពរ។

    នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃនេះដែរ ក៏ពិនិត្យទៅលើសេចក្តីព្រាងច្បាប់ ស្តីពីភាពជាដៃគូរវាង រដ្ឋ និងឯកជន និងបញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ន នីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀង រវាង​រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្ដីនៅក្រោមច្បាប់កម្ពុជា នូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរ កាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។ ចំណែកសេចក្ដីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៤ មិនត្រូវបានលើកមកពិភាក្សាទេ គឺទុកទៅពេលក្រោយ៕

    សូមស្ដាប់ប្រសាសន៍សម្ដេចតេជោពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់កំណត់ឲ្យមានសញ្ជាតិខ្មែរតែមួយ ខាងក្រោមនេះ៖

     

    អត្ថបទទាក់ទង