សម្ដេចតេជោ ហ៊ុន សែន កោតសរសើរចំណាត់ការអាជ្ញាធរលើបញ្ហាប្រមូលផ្ដុំសកម្មជន LDP នៅក្បែរជើងភ្នំគូលែន

ភ្នំពេញ៖ ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងការកោតសរសើរចំពោះអភិបាល និងរដ្ឋបាល ខេត្តសៀមរាប ព្រមទាំង ក្រុមការងាររបស់ក្រសួងមហាផ្ទៃ ដែលបានដឹកនាំ និងសហការដោះស្រាយបញ្ហាការប្រមូលផ្ដុំរបស់សកម្មជន នៃគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ និងប្រជាជនមួយចំនួននៅចម្ការម្រេចក្បែរ ជើងភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបានរំសាយនាពេលថ្មីៗនេះ ដោយសន្តិវិធីនិងគ្មានការ បង្កអំពើហិង្សាណា មួយកើតឡើង។
អត្ថបទទាក់ទង