គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ២០ឧសភា ទិវាជាតិនៃការចងចាំ!! សម្ដេចតេជោ ហ៊ុន​ សែន អំពាវនាវឲ្យ​ពលរដ្ឋ​ចូលរួម​ថែរក្សា​ការពារ​សន្តិភាពឱ្យបានគង់វង្ស

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២​ |
    ២០ឧសភា ទិវាជាតិនៃការចងចាំ!! សម្ដេចតេជោ ហ៊ុន​ សែន អំពាវនាវឲ្យ​ពលរដ្ឋ​ចូលរួម​ថែរក្សា​ការពារ​សន្តិភាពឱ្យបានគង់វង្ស ២០ឧសភា ទិវាជាតិនៃការចងចាំ!! សម្ដេចតេជោ ហ៊ុន​ សែន អំពាវនាវឲ្យ​ពលរដ្ឋ​ចូលរួម​ថែរក្សា​ការពារ​សន្តិភាពឱ្យបានគង់វង្ស

    ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជាបាន​គូសបញ្ជាក់ថា ទិវាជាតិនៃការចងចាំ គឺជាថ្ងៃ ដែល​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែល​ជា​របប​ដ៏​ឃោរឃៅ និង​ខ្មៅ​ងងឹត។ ទិវានេះ ជាការរំលឹក​ដល់​វិញ្ញាណក្ខន្ធ​ដល់​ជនរង​គ្រោះ​ជាង​ ៣លាននាក់​ដែល​បានស្លាប់​បាត់បង់​ជីវិត​នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

    សម្ដេចតេជោបាន​បន្តថា​ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និង​បាន​យល់​ច្បាស់​អំពី​រឿងរ៉ាវសោកនាដ​កម្ម​ដ៏ជូរ​ចត់​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឆ្លង​កាត់​ជិត​ ៣​ទសវត្សរ៍​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម និង​ទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀស​ចេញ​ពីទីលំនៅ​របស់​ខ្លួន​ដោយ​បង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លា​ប់​ដោយ​គ្មាន​ថ្នាំ​សង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មាន​លទ្ធិ​ប្រជាធិបតេយ្យ ហើយសូម្បី​តែសិទ្ធិ​រស់រាន​មានជីវិត​ដែល​ជាសិទ្ធិមូលដ្ឋាន​មាន​ពីកំណើត​របស់​មនុស្ស​ក៏គ្មាន​ដែរ​។

    សម្ដេចតេជោ ហ៊ុន​ សែន​ បានសង្កត់ធ្ងន់ថា ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ យើង​ត្រូវ​ចូលរួម​ថែ​រក្សាការពារ​សន្តិភាព​ឱ្យ​បាន​គង់​វង្ស​ពី​ព្រោះ​សន្តិភាព​បានផ្តល់​ឱកាស​គ្រប់យ៉ាង​ក្នុង​ការ​កសាង​សង្គម​គ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕

     

    អត្ថបទទាក់ទង