គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន​ សែន​ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពឯកឧត្ដម​បណ្ឌិត ងួន ញិល

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២១​ |
    សម្ដេចតេជោ ហ៊ុន​ សែន​ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពឯកឧត្ដម​បណ្ឌិត ងួន ញិល សម្ដេចតេជោ ហ៊ុន​ សែន​ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពឯកឧត្ដម​បណ្ឌិត ងួន ញិល

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី បាន​អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពឯកឧត្ដម​កិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបាន​ទទួលមរណៈភាពកាលពីថ្ងៃម្សិលមិញ។

    បន្ទាប់ពីបាន​ទទួលដំណឹងពីមរណៈភាពរបស់ឯកឧត្ដម​​កិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា នៅថ្ងៃទី០៥វិច្ឆិកាម្សិលមិញ សម្ដេចតេជោ ហ៊ុន​ សែន​ ក៏បាន​ផ្ញើសារលិខិតរំលែកមរណៈទុក្ខជូនក្រុមគ្រួសារសពផងដែរ។ ក្នុងសាររំលែកទុក្ខសម្ដេចតេជោ​

    បាន​សម្ដែងនូវការសោកស្ដាយស្រណោះ អាឡោះអាល័យ និងក្ដីសង្វេគស្ទើររកទីបំផុតគ្មាន ព្រោះថា​ការបាត់បង់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល គឺជាការបាត់បង់នូវលោកឪពុក និងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌មិនចេះរីងស្ងួត ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប​ដែលពោរពេញដោយឆន្ទៈមនសិការក្នុងការបំរើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបាន​រួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយឧត្ដមគតិខ្ពង់ខ្ពស់ជាអនេកប្បការ។

    សូមបញ្ជាក់ថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ​​ងួន ញ៉ិល អនុ​ប្រធានទី១ នៃរដ្ឋសភា​ បាន​ទទួលមរណៈភាព​ដោយរោគាពាធ​ នៅវេលាម៉ោង ១០ និង ៣០នាទី​ព្រឹក​ថ្ងៃទី ៥ ខែ​វិច្ឆិកា ឆ្នាំ ២០២១​។ ​​ឯកឧត្តម​ ងួន ញិល បានទទួលមរណភាពក្នុងអាយុ​ ៧៩​ឆ្នាំ ហើយសពតម្កល់នៅគេហដ្ឋាន នៅភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

    អត្ថបទទាក់ទង