គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

     សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំការបន្តសម័យប្រជុំលើកទី៨ ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២​ |
     សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំការបន្តសម័យប្រជុំលើកទី៨ ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម  សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំការបន្តសម័យប្រជុំលើកទី៨ ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

    នាព្រឹកថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៨ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៩រូប។

    អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួនមួយគឺ ការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន ០១រូប ជំនួសសមាជិក ដែលបានទទួលមរណភាព ។

    អនុលោមតាមមាត្រា៤ និងមាត្រា៥ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងយោងលិខិតលេខ៖ ០៣១ ឧកច.រប/២២ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ របស់ក្រសួងយុត្តិធម៌ ព្រឹទ្ធសភាត្រូវបានស្នើសុំឱ្យរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន ០១រូប ជំនួសឯកឧត្តម អ៊ុំ សារិទ្ធ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលបានទទួលមរណភាព។

    អង្គប្រជុំព្រឹទ្ធសភា បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម លាង សួគ៌ ជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ដោយមានសំឡេងគាំទ្រចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

     

    អត្ថបទទាក់ទង