[វីដេអូ] សម្ដេចតេជោ ហ៊ុន សែន កោតសរសើរនូវជោគជ័យក្នុងចុះអនុវត្តការងារ របស់ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងការកោតសរសើរនូវជោគជ័យ នៃក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដែលបានចុះជួយការពារក្ដីពលរដ្ឋក្រីក្រ ពិសេសការជោគជ័យនៃការសម្រុះសម្រួលក្រៅប្រព័ន្ធតុលាការ ដែលនេះគឺជាជោគជ័យមួយក្នុងចំណោមការជោគជ័យ នៃការដោះស្រាយវិវាទ។
សម្ដេចតេជោបានថ្លែងបែបនេះក្នុងឱកាសដែលសម្ដេចបានអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។
នាឱកាសនោះដែរ សម្ដេចតេជោមានប្រសាសន៍ថា មេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន មិនមែនគ្រាន់តែចុះទៅជួយការពារក្ដីប៉ុណ្ណោះទេ តែក៏បានធ្វើនូវកិច្ចការរួមជាច្រើនទៀតជាជាការងារមនុស្សធម៌ ការចូលរួមការការពារបរិស្ថាន ដោយការដាំដើមឈើ និងសកម្មភាពដទៃផ្សេងទៀតផងដែរ។
សូមស្ដាប់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ខាងក្រោមនេះ៖