សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ប្រកាសសុពលភាពតំណាងរាស្ត្រថ្មីជំនួស សម្តេចឧត្តមទេពញាណ ហ៊ុន ណេង
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានបន្តដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ដោយមានរបៀបវារៈចំនួន៤។
របៀបវារៈទំាងបួននោះមាន ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំនួស សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលទទួលមរណភាព។ ការបោះឆ្នោតជ្រើសតំាង ឯកឧត្តម កែប ជុតិមា ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និងឯកឧត្តម ខឹម ច័ន្ទគិរី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជួន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
អត្ថបទទាក់ទង