គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១​ |
    រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ​ ហ៊ុន​ សែន​ បានចេញសេចក្តីសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ដោយចាប់ផ្តើមពីវេនកាន់បិណ្ឌទី៤ តទៅរហូតដល់បុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីមានករណីឆ្លងវីរុសកូវីដ១៩ នៅតាមបណ្ដាវត្តមួយចំនួន ប៉ុន្មានថ្ងៃមកនេះ។

    យោងតាមសេចក្តីសម្រេច ដែលបានចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី២៣កញ្ញាម្សិលមិញនេះ បានលើកឡើង ថា ក្នុងរយៈពេល២ថ្ងៃនៃការរៀបចំពិពីបុណ្យកាន់បិណ្ឌកន្លងទៅនេះ រាជរដ្ឋាភិបាលពិនិត្យឃើញថា មាន ការជួបជុំ និងប្រមូលផ្តុំមនុស្សជាច្រើននៅតាមបណ្តាវត្តអារាម ដើម្បីប្រារព្ឋពិធីកាន់បិណ្ឌ ដែលមិនអាចធា នាបានការអនុវត្តត្រឹមត្រូវតាមវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាល ទ្រង់ទ្រាយធំនៅទូទាំងប្រទេសនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា(Delta) ដែលវាមានកម្រិតនៃការឆ្លងយ៉ាងឆាប់រហ័សនោះ។

    យោងលើភាពចាំបាច់ក្នុងការបន្តគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសដើម្បីធានា ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ខណៈដែលព្រះរាជាណាចក្រកម្ពុជាកំពុងដើកដំណើរ ការសាលារៀនឡើងវិញ ក៏ដូចជាកំពុងរៀបចំផែនការដើម្បីឈានឆ្ពោះទៅបើកដំណើរប្រទេសពេញលេញ ឡើងវិញ នាពេលខាងមុខនោះ រាជរដ្ឋាភិបាលសម្រេច «ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ ចាប់ពីថ្ងៃទី៤រហូតដល់ថ្ងៃភ្ជំបិណ្ឌ ។ គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្ត ការ ដែលមានការពាក់ព័ន្ធទំាងអស់ ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេន ដល់ព្រះសង្ឈនៅតាមបណ្តាវត្តអារាមនានា ដែលស្ថិតនៅក្នុងសមត្ថកិច្ចដែលដីរបស់ខ្លួន»។

    យ៉ាងណាក៏ដោយខណៈដែលរាជរដ្ឋាភិបាលប្រកាសផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌនេះ ក្តីប៉ុន្តែ រាជរដ្ឋាភិបាលរក្សាការឈប់សម្រាករយៈពេល៣ថ្ងៃសម្រាប់ពិធីបុណ្យភ្ជំបិណ្ឌ ដែលត្រូវបានកំណត់ ដោយអនុក្រឹត្យលេខ១៣១អនក្រ.បកចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្តីពីប្រតិទិនឈប់សម្រាកការ ងាររបស់មន្រ្តីរាជកា និយោជិត កម្មករណប្រចាំឆ្នាំ២០២១ដដែលនោះ។

    តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលនេះ ក៏បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន គណៈអភិបាលរាជធានី-ខេត្ត អាជ្ញាធរ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចាត់ចែងអនុវត្តជាបន្ទាន់ និងឲ្យមានប្រសិទ្ធភាពខ្ពស់៕

    អត្ថបទទាក់ទង