គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេច សាយ ឈុំ ផ្ដល់អនុសាសន៍អោយសមាជិក សមាជិកាបក្ស បន្តជឿជាក់ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២​ |
    សម្ដេច សាយ ឈុំ ផ្ដល់អនុសាសន៍អោយសមាជិក សមាជិកាបក្ស បន្តជឿជាក់ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង សម្ដេច សាយ ឈុំ ផ្ដល់អនុសាសន៍អោយសមាជិក សមាជិកាបក្ស បន្តជឿជាក់ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង

    នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស និង​ជាប្រធានគណៈប្រចាំការនៃគណអចិន្រ្តៃយ៍ នៃគណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្ដីពី«ការចែករំលែក និង​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​លើ​ការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល»។

    ក្នុងពិធីនេះមានការអញ្ចើញចូលរួមពីសំណាក់ លោកជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន​គណៈចលនាមហាជន គណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា រួមជាមួយសមាជិក សមាជិកា គណបក្សប្រមាណ៧០០ រូប។

    ថ្លែងក្នុងអង្គពិធី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានធ្វើការកោតសរសើរ និងវាយ​តម្លៃខ្ព​ស់​ ចំពោះ​គណៈ​ចលនា​មហាជន​នៃ​គណៈកម្មាធិការ​កណ្ដាល​ដែល​បាន​ផ្តួច​ផ្តើម​រៀប​ចំ​ឲ្យ​មាន​សិក្ខា​សាលា​នេះ​ឡើងក្នុងទម្រង់ជាវេទិកាចែករំលែកបទពិសោធន៍រវាងយន្តការនានារបស់គណបក្ស ដោយអនុញ្ញាតឲ្យមន្រ្តីគណបក្សដែលមកពីរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេសនិងយន្តការគណបក្សពាក់ព័ន្ធបានស្វែងយល់បន្ថែមទៀត អំពីតួនាទី អំពីស្ថានភាព​បច្ចុប្បន្ន​នៃ​ការងារ​ផ្សព្វ​ផ្សាយ និងសាធារណ​មតិ​ក្នុង​បរិបទ​នៃ​ការ​រីក​ចម្រើន​របស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​ក៏​ដូច​ជា​បណ្ដាញ​សង្គម​។

    នាឱកាសដ៏ប្រពៃនេះ សម្ដេចបានផ្ដល់ជាអនុសាសន៍ណែនាំដល់សមាជិក សមាជិកា អោយ​បន្ត​ជឿជាក់ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបន្ត​កសាង​អំពើ​ល្អ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន។ ជាចុងបញ្ចប់ សម្ដេចបាន​មាន​ប្រសាសន៍​ផ្ដាំ​ផ្ញើដល់​អង្គ​សិក្ខា​សាលា​អោយ​ខិត​ខំប្រឹង​ប្រែង​ស្វែង​យល់អោយបានកាន់តែច្បាស់ និងស៊ីជម្រៅពីតម្លៃនៃព័ត៌មាន យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៅ​លើការប្រើប្រាស់ព័ត៌មានក្នុងការផ្សព្វផ្សាយធ្វើយ៉ាងណាអោយផ្ដល់នូវព័ត៌មានដែលពិត និង​ផ្ដល់​ប្រយោជន៍ដល់សង្គមផង ហើយផ្ដល់ភាពជឿជាក់ជូនប្រជាពលរដ្ឋទូទៅផង។ ទន្ទឹមនឹង​នោះ​ត្រូវ​ប្រើ​ប្រាស់អោយបានត្រឹមត្រូវទាំងការផ្ដល់ព័ត៌មានបែបប្រពៃណី និងព័ត៌មានបែបទំនើប ធ្វើយ៉ាងណាអោយមានភាពស៊ីសង្វាក់គ្នា ជាពិសេស​តាម​ដាន​លើ​វឌ្ឍនភាព​នៃ​ការ​រីក​ចម្រើន​របស់​បច្ចេកវិទ្យាជាប្រចាំដើម្បីក្ដាប់អោយជាប់រាល់ព័ត៌មាន និងធ្វើការ​អភិវឌ្ឍ​ខ្លួន​អោយ​ទាន់​សភាព​ការ​នៃស​ង្គម។

     

    អត្ថបទទាក់ទង