គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

        សម្ដេចតេជោ បន្តអំពាវនាវឲ្យពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩ ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ

        ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២០​ |
        សម្ដេចតេជោ បន្តអំពាវនាវឲ្យពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩ ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ សម្ដេចតេជោ បន្តអំពាវនាវឲ្យពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩ ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ
        ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦កញ្ញានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារអំពាវនាវឲ្យប្រជាពលរដ្ឋ បន្តការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ១៩។

        សារទាំងស្រុងរបស់សម្ដេចតេជោ៖

        អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ «បិណ្ឌ៤»

        ថ្ងៃទី៦ខែ កញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌ៤ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។

        ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០។

        សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋនិងទេសចរនៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ។

        សូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល នឹងពាក់ម៉ាសក្នុងពេលចូលរួមពិធីដែលមានអ្នកចូលរួមច្រើន ដូចជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម។ កុំធ្វេសប្រហែសឬមើលស្រាលជំងឺកូវីដ-១៩អោយសោះ ព្រោះជាជំងឺឆ្លងរាតត្បាតសាហាវខ្លាំងណាស់ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

        សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នាកុំបីខាន៕

        អរគុណសន្តិភាព

         

         

         

         

        ពាក្យគន្លឹះទាក់ទង
        អត្ថបទទាក់ទង