សារលិខិតសម្តេចតេជោ ហ៊ុន សែន អបអរសាទរក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ២១កញ្ញា
ក្នុងសារលិខិតនៅព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងបុព្វហេតុ ទប់ស្កាត់ និងបញ្ឈប់ជម្លោះប្រដាប់អាវុធ និងសង្គ្រាមនៅគ្រប់ទីកន្លែងទូទាំង ពិភពលោក អង្គការសហប្រជាជាតិបានកំណត់យកថ្ងៃទី២១ ខែកញ្ញា រៀងរាល់ឆ្នាំ ជាកាលបរិច្ឆេទ សម្រាប់ប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិ»។ ក្រោមមូលបទ «បញ្ចប់ការរើសអើងជាតិសាសន៍ និង កសាងសន្តិភាព» ការអបអរសារទរ «ទិវាសន្តិភាពអន្តរជាតិ» ឆ្នាំនេះ ផ្តោតលើការពង្រឹងសាមគ្គី ភាពអន្តរជាតិ ការថែរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលសុខសម្រាប់មនុស្សជាតិ។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ បានសម្តែងអំណរសាទរ និងចូលរួមជាមួយ សហគមន៍អន្តរជាតិក្នុងការប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិ» ដ៏មហោឡារិកនេះ ដើម្បីរំលេច អត្ថន័យដ៏ថ្លៃថ្លា នៃសន្តិភាព ក៏ដូចជាឆ្លុះបញ្ចាំងនូវឆន្ទៈដ៏មោះមុតរបស់ប្រជាជនកម្ពុជា ក្នុងការ ការពារ និងចូលរួមកសាងសន្តិភាពសកល។
ខាងក្រោងនេះ ជាសារលិខិតសម្ដេចតេជោ ហ៊ុន សែន៖