គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចពញាចក្រី ហេង សំរិន​ អំពាវនាវឲ្យពលរដ្ឋប្រកាន់ខ្ជាប់វិធានការសុខាភិបាល ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១​ |
    សម្ដេចពញាចក្រី ហេង សំរិន​ អំពាវនាវឲ្យពលរដ្ឋប្រកាន់ខ្ជាប់វិធានការសុខាភិបាល ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ សម្ដេចពញាចក្រី ហេង សំរិន​ អំពាវនាវឲ្យពលរដ្ឋប្រកាន់ខ្ជាប់វិធានការសុខាភិបាល ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ

    ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ ជាថ្ងៃចាប់ផ្ដើមពិធីបុណ្យភ្ជុំបិណ្ឌ គឺបិណ្ឌទី១ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់​គោរពតាមការណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

    តាមរយៈហ្វេសប៊ុក សម្ដេចពញាចក្រី បានសរសេរយ៉ាងដូចច្នេះថា « អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ

    ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ គឺពីថ្ងៃទី២២ ខែកញ្ញាដល់ថ្ងៃទី៦ ខែតុលាឆ្នាំ២០២១នេះ ជាពិធីបុណ្យភ្ជុំបិណ្ឌ រាប់ពីថ្ងៃបិណ្ឌទី១នេះទៅ មានរយៈពេល១៥ថ្ងៃ ជាថ្ងៃភ្ជុំ ធំឬភ្ជុំបិណ្ឌ។

    ពិធីបុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីប្រចាំឆ្នាំដ៏ធំរបស់ជាតិយើង បានប្រារព្ធធ្វើតំាងពីបុរាណកាលមក ដើម្បីតបស្នងសងគុណលោកអ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតា និងដើម្បីឧទ្ទិសបុណ្យកុសល ដល់ពពួកញាតិ និងជីដូនជីតាទាំងឡាយ ដែលបានចែកស្ថានទៅហើយ តាមរយៈការឧទ្ទិកុសលផលបុណ្យដោយប្រគេននូវចង្ហាន់និងទេយ្យវត្ថុផ្សេងៗ ចំពោះព្រះសង្ឃ ដែលបានគង់ចំាព្រះវស្សាតាមទីវត្តអារាមនានា។

    ដោយសារយើងស្ថិតនៅក្នុងគ្រាលំបាកពីការរាតត្បាតជំងឺកូវីដ-១៩ ការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ប្រព្រឹត្តទៅដោយមានការប្រុងប្រយ័ត្នខ្ពស់។ សូមបងប្អូនជនរួមជាតិគោរពតាមរាល់ការណែនាំ និងវិធានការសុខាភិបាល ឬរដ្ឋបាល ឱ្យយបានខ្ពស់បំផុត ដោយប្រកាន់ឱ្យខ្ជាប់វិធានការ ”បីកុំ បីការពារ” ធ្វើយ៉ាងណាឱ្យការប្រារព្ធពិធីប្រពៃណីជាតិយើងបានដំណើរទៅដោយរលូន ជ្រះថ្លា និងចៀសឆ្ងាយពីជំងឺកូវីដ-១៩។»

    ជាមួយគ្នានេះដែរ សម្ដេចពញាចក្រី ក៏បានណែនាំផងដែរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរនៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ។ សម្ដេចសូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នាកុំបីខាន និងសូមរីករាយជាមួយនឹងអានិសង្ស ដែលខ្លួនទទួលបានពីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌគ្រប់ៗគ្នា៕

     

    អត្ថបទទាក់ទង