គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រកាសឧបត្ថម្ភថវិកា១០លានរៀល ​ជូន​គ្រួសារសព​ដែលលង់ទឹកស្លាប់​ចំនួន​ ២០នាក់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រកាសឧបត្ថម្ភថវិកា១០លានរៀល ​ជូន​គ្រួសារសព​ដែលលង់ទឹកស្លាប់​ចំនួន​ ២០នាក់​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រកាសឧបត្ថម្ភថវិកា១០លានរៀល ​ជូន​គ្រួសារសព​ដែលលង់ទឹកស្លាប់​ចំនួន​ ២០នាក់​

    ភ្នំពេញ៖ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ នៅល្ងាច​ថ្ងៃទី​១៧​តុលានេះ បាន​ប្រកាស​ផ្ដល់​ថវិកា​ជូន​គ្រួសារសព​ដែល​លង់ទឹក​ស្លាប់​សរុប​២០នាក់​ ដោយសារជំនន់ទឹកភ្លៀង​ ដោយមួយគ្រួសារទទួលបាន​ថវិកា ​១០​លានរៀល។

    លោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិការបណ្តាញព័ត៌មាន Fresh News ថា ក្រោយ​ទទួល​បាន​ព័ត៌មានពីជនរងគ្រោះស្លាប់ដោយសារជំនន់ទឹកភ្លៀងនោះ នៅពេលនេះ​សម្តេច​តេជោ​ បានឧបត្ថម្ភជូនគ្រួសារសពទាំង២០នាក់ ដោយមួយគ្រួសារសពទទួលបាន ១០លានរៀល និងបានផ្តល់ថវិកាចំនួន ១០ម៉ឺនដុល្លារបន្ថែមទៀតជូន រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ​ដោយ​សារ​ជំនន់ទឹកភ្លៀង។

    លោក សេង ទៀង បានបញ្ជាក់ថា ក្រោយទទួលបានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ភ្លាម​លោក​បាននិងកំពុងចាត់ចែងថវិកាទាំងនេះទៅកាន់គ្រួសារសព និងរដ្ឋបាល​ខេត្ត​បន្ទាយ​មានជ័យ។

    សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះម​ហន្ត​រាយ​នៅ​ថ្ងៃ​ទី១៧ ខែ​តុលា​ ឆ្នាំ២០២០នេះ បានឱ្យដឹងថា ជំនន់ទឹកភ្លៀង បានប៉ះពាល់ ១៩រាជធានី-ខេត្ត ស្មើនឹង ៧១ក្រុង/ស្រុក/ខណ្ឌ និង​បណ្តាលឱ្យមនុស្ស ២០នាក់ហើយ បានស្លាប់បាត់បង់ជីវិត និងប៉ះពាល់ប្រជាពលរដ្ឋជាង ២៤ម៉ឺននាក់។ ប្រភព៖ FreshNews

    អត្ថបទទាក់ទង