គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់ថវិកា និងឃីតបន្ថែមទៀតឱ្យខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ដើម្បីរៀបចំធ្វើចត្តាឡីស័ក ដល់ពលរដ្ឋខ្មែរ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១​ |
    សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់ថវិកា និងឃីតបន្ថែមទៀតឱ្យខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ដើម្បីរៀបចំធ្វើចត្តាឡីស័ក ដល់ពលរដ្ឋខ្មែរ សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់ថវិកា និងឃីតបន្ថែមទៀតឱ្យខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ដើម្បីរៀបចំធ្វើចត្តាឡីស័ក ដល់ពលរដ្ឋខ្មែរ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានផ្តល់ជំនួយថវិកាជាង១៥០០លានរៀល និងសម្ភារៈដល់បណ្តាខេត្តមួយចំនួន ដែលនៅជាប់ព្រំដែនកម្ពុជា ដូចជាថៃ និងវៀតណាម បន្ថែមទៀត ដើម្បីរៀបចំធ្វើចត្តាឡីស័ក ដល់ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសទាំងពីរនេះ។

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្គត់ផ្គង់នូវសម្ភារ បរិក្ខារ និងថវិកាជាង១៥០០លានរៀលបន្ថែមទៀត ទៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ចំនួន១១ខេត្ត ដើម្បីដោះស្រាយដល់ប្រជាពលរដ្ឋ ពលករខែ្មរយើង ត្រឡប់ពីប្រទេសថៃ រៀបចំចាត់ចែងធ្វើចត្តាឡីស័ក។

    បើតាមការបញ្ជាក់របស់លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា  ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន បានឲ្យរៀបចំសម្ភារៈឃីត និងថវិកា ជូនទៅបណ្តាខេត្តជាប់ព្រំដែនប្រទេសកម្ពុជា-ថៃ និងវៀតណាម សម្រាប់ត្រៀមពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល ចំពោះថវិកា និងសម្ភារៈនេះយើងបានផ្ទេរទៅសព្វគ្រប់អស់ហើយ និងបានទៅដល់គ្រប់គោលដៅអស់ហើយ។

    • ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានចំនួន០៥ខេត្ត គឺខេត្តបាត់ដំបង ទទួលបានថវិកា ១០០លានរៀល, ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា ៥០០លានរៀល,  ខេត្តឧត្តរមានជ័យ ទទួលបានថវិកា ៤០០លានរៀល, ខេត្តប៉ៃលិន ទទួលបានថវិកា ២៥០លានរៀល និងខេត្តពោធិ៍សាត់ ទទួលបានថវិកា ១០០លានរៀល សរុបថវិកាទាំងអស់ ១,៣៥០,០០០,០០០រៀល (មួយពាន់បីរយហាសិបលានរៀល)។
    • ខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម មានចំនួន៦ខេត្ត និងអ្នកកំពុងធ្វើចត្តាឡីស័ក មានចំនួនសរុប២,១១១នាក់ គឺខេត្តកណ្តាល ទទួលបានថវិកា ៣០លានរៀល និងសម្ភារៈឃីត១០០, ខេត្តស្វាយរៀង ទទួលបានថវិកា១០លានរៀល និងសម្ភារៈឃីត១០០, ខេត្តព្រៃវែង  ទទួលបានថវិកា៨០លានរៀល និងសម្ភារៈឃីត៣០០, ខេត្តត្បូងឃ្មុំ ទទួលបានថវិកា ៤០លានរៀល និងសម្ភារៈឃីត៣០០, ខេត្តក្រចេះ ទទួលបានថវិកា២០លានរៀល និងសម្ភារៈឃីត១០០, ខេត្តតាកែវ ទទួលបានថវិកា២០លានរៀល និងខេត្តរតនៈគីរី ទទួលបានសម្ភារៈឃីត១០០ សរុបថវិកាទាំងអស់ ២០០,០០០,០០០រៀល (ពីររយលានរៀល) និងសរុបសម្ភារៈឃីត ១០០០ផងដែរ៕

    អត្ថបទទាក់ទង