សម្ដេចតេជោ ផ្ដល់នូវយុទ្ធសាស្ត្រជាអាទិភាពមួយចំនួនដើម្បីដំណើរការសកម្មភាពទេសចរណ៍ជាតិ និងអន្តរជាតិឡើងវិញ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្លល់នូវយុទ្ធសាស្ត្រជាអាទិភាពមួយចំនួនដើម្បីដំណើរការសកម្មភាពទេសចរណ៍ជាតិ និងអន្តរជាតិឡើងវិញ ឆ្ពោះទៅការអភិវឌ្ឍន៍ទេសចរណ៍កម្ពុជាប្រកបដោយចីរភាព បរិយាបន្ន និងមានភាពធន់នឹងវិបត្តិកាន់តែប្រសើរ។
ក្នុងសារលិខិតអបអរសាទររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន» សម្ដេចតេជោ បានលើកឡើងថា ឆ្លងកាត់វិបត្តិកូវីដ១៩នេះ យើងមើលឃើញកាន់តែច្បាស់អំពីតួនាទីនៃវិស័យទេសចរណ៍ក្នុងការទ្រទ្រង់ភាពរីកចម្រើនប្រកបដោយបរិយាបន្ន តាមរយៈការបង្កើតចំណូល និងការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋានចូលរួមការពារ និងអភិរក្សសម្បត្តិវប្បធម៌ និងធម្មជាតិ ព្រមទាំងចូលរួមបង្កើតការងារ និងចំណូលក្នុងវិស័យពាក់ព័ន្ធផ្សេងៗទៀត។ សម្ដេចបន្តថា ដោយផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់ដ៏វែង និងលក្ខណៈជាអន្តរវិស័យ វិស័យទេសចរណ៍នឹងក្លាយចាសសរស្ដម្ភមួយកាន់តែសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងមានសមត្ថភាពកាន់តែខ្លាំងក្នុងការចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាបទាំង ១៧របស់អង្គការសហប្រជាជាតិ។
សម្ដេចតេជោ បន្តថា ដើម្បីចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ សម្ដេចសូមចែករំលែកការយល់ឃើញ និងគូសបញ្ជាក់ពីចំណុចយុទ្ធសាស្ត្រមួយចំនួន ដើម្បីចាប់ផ្ដើមបើកឡើងវិញនូវសកម្មភាពទេសចរណ៍ជាតិ និងអន្តរជាតិនាពេលខាងមុខឆ្ពោះទៅការអភិវឌ្ឍន៍ទេសចរណ៍កម្ពុជាប្រកបដោយចីរភាព បរិយាបន្ន និងមានភាពធន់នឹងវិបត្តិកាន់តែប្រសើរ។
សូមអានលម្អិតក្នុងសារលិខិតសម្ដេចតេជោ ខាងក្រោមនេះ៖