គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចវិបុលសេនាភក្ដី សាយ ឈុំ អញ្ជើញជាអធិបតីក្នុងពីធីបុណ្យវិសាខបូជា នៅភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ)

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២​ |
    សម្តេចវិបុលសេនាភក្ដី សាយ ឈុំ អញ្ជើញជាអធិបតីក្នុងពីធីបុណ្យវិសាខបូជា នៅភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ) សម្តេចវិបុលសេនាភក្ដី សាយ ឈុំ អញ្ជើញជាអធិបតីក្នុងពីធីបុណ្យវិសាខបូជា នៅភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ)

    នាថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យវិសាខបូជា នៅសាលាបុណ្យ​ចំពីមុ​ខ​ព្រះមហា​សក្យមុនី​ចេតិយ ស្ថិតក្នុ​ងបរិវេណជើងភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ) ស្រុកពញាឮ ខេត្តកណ្តាល។

    ពិធីនេះមានការអញ្ជើញចូលរួមដោយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ហ៊ុន​ រ៉ានីហ៊ុន សែន​ ប្រធានកាកបាទក្រហមកម្ពុជា, មន្ត្រីអ្នកមុខ អ្នកការ មន្ត្រីរាជការ ភ្ញៀវជាតិ អន្តរជាតិ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទមកពីទីជិតឆ្ងាយយ៉ាងច្រើនកុះករ។

    ក្នុងឱកាសនោះ​ សម្តេចវិបុលសេនាភក្តី​ សាយ​ ឈុំ​ និងលោកជំទាវ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានមានសទ្ធាជ្រះថ្លាអញ្ជើញដាក់បាត្រថ្វាយ-ប្រគេន​ សម្តេច​ព្រះមហា​សង្ឃ​រាជ​ សម្តេចព្រះសង្ឃ​ និងព្រះសង្ឃ​ ៨០អង្គ​ ដែលបានយាង-និមន្តក្នុងពិធីនោះផងដែរ។

    បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យ​កាល​របស់​ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជា​ថ្ងៃ​ចូល​បរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែល​មាន​ព្រះច័ន្ទ​ពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។

    ជាមួយគ្នា​នេះ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាស​ទទួល​ស្គាល់ “វិសាខបូជា” ជាពិធីបុណ្យសកលចំពោះបណ្ដាប្រទេសកាន់ព្រះពុទ្ធសាសនា ដែលបុគ្គលិក​ធ្វើការ និងសាធារណជនអាចប្រារព្ធ ធ្វើបាននៅទូទាំងពិភពលោកទៀតផងដែរ៕

     

    អត្ថបទទាក់ទង