គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សមិទ្ធផលសំខាន់ៗក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X16 នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី២០មិថុនា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២​ |
    សមិទ្ធផលសំខាន់ៗក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X16 នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី២០មិថុនា សមិទ្ធផលសំខាន់ៗក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X16 នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី២០មិថុនា

    សមិទ្ធផលសំខាន់ៗជាច្រើននៅក្នុង «តំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X16 » នឹងត្រូវសម្ពោធជាផ្លូវការនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

    «តំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X16 » គឺជាចំណុចចាប់ផ្ដើមនៃដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧។ «តំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X16 » មានទីតាំងស្ថិតនៅក្នុង ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលស្ថិតនៅជាប់នឹងព្រំប្រទល់ប្រទេសកម្ពុជា-វៀតណាម។

    នៅលើទីតាំងប្រវត្តិសាស្រ្តនេះ រាជរដ្ឋាភិបាលកម្ពុជា បានកសាងសមិទ្ធផលមួយចំនួន ដើម្បីចារឹកជាប្រវត្តិសាស្រ្តនូវវីរៈភាពរបស់ថ្នាក់ដឹកនាំកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចបានយកជីវិតធ្វើជាដើមទុនក្នុងការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាំយកសន្តិភាពជូនប្រជាជាតិខ្មែរទាំងមូល។

    ប្រភព៖ BTVNews

    សូមទស្សនាកម្រងរូបភាពសមិទ្ធផលសំខាន់ៗនានា នៅក្នុង«តំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X16 » ដែលភ្ជាប់មកខាងក្រោមនេះ៖

    អត្ថបទទាក់ទង