គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន ចែករំលែក​ទស្សនៈផ្ទាល់ ៤ចំណុច ដើម្បីបង្កើនប្រសិទ្ធភាព នៃ​ការទាញ​យក​អត្ថប្រយោជន៍​ពី​កិច្ច​ព្រមព្រៀងអាសិប

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន សែន ចែករំលែក​ទស្សនៈផ្ទាល់ ៤ចំណុច ដើម្បីបង្កើនប្រសិទ្ធភាព នៃ​ការទាញ​យក​អត្ថប្រយោជន៍​ពី​កិច្ច​ព្រមព្រៀងអាសិប សម្ដេចតេជោ ហ៊ុន សែន ចែករំលែក​ទស្សនៈផ្ទាល់ ៤ចំណុច ដើម្បីបង្កើនប្រសិទ្ធភាព នៃ​ការទាញ​យក​អត្ថប្រយោជន៍​ពី​កិច្ច​ព្រមព្រៀងអាសិប

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី២វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ផ្តល់​កិត្តិយស​អញ្ជើញ​បើកវេទិកាពិគ្រោះយោបល់​កម្រិត​ខ្ពស់ ​ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍ ១០ឆ្នាំ ស្តីពី​កិច្ចព្រមព្រៀងភាព​ជាដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(អាសិប) និង​ការ​ប្រកាស​ជា​ផ្លូវ​ការ​នៃ​សៀវ​ភៅ​​ ស្ដីពី​ក្រប​ខណ្ឌ សម្រាប់​ការ​ធ្វើ​សមាហរណកម្ម​តំបន់​របស់​វិទ្យាស្ថានស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន​ និង​អាស៊ីបូព៌ា(ERIA) ផងដែរ។

    សម្ដេចតេជោបាន​រម្លឹក​ថា អាសិប ត្រូវបានប្រកាសឲ្យចាប់ផ្ដើមចរចា កាលពី​ឆ្នាំ២០១២​នៅ​រាជធានី​​ភ្នំពេញ​ ក្នុងឱកាស​ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដែលកម្ពុជាជាប្រធានអាស៊ាន។

    ដើម្បីបង្កើនប្រសិទ្ធភាពនៃការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងអាសិបសម្ដេចតេជោ ហ៊ុន សែន បានចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួន ដូចខាក្រោម៖

    ទី១-កាគីសមាជិក និង ភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងអាសិបទាំងអស់ ជាពិសេសភាគី សមាជិកដែលជាប្រទេសអភិវឌ្ឍន៍តិចតួច គួរបង្កើនកិច្ចសហការនិងគាំទ្រគ្នាទៅវិញទៅមក ក្នុង ការអនុវត្តកិច្ចព្រមព្រៀងអាសិបនេះឱ្យបានពេញលេញ ដើម្បីទាញយកអត្ថប្រយោជន៍ ឱ្យបានជា អតិបរមា ដើម្បីសម្រេចបាននូវគោលបំណងនេះ លេខាធិការដ្ឋានអាសិបគួរតែត្រូវបង្កើតឡើងឱ្យ កាន់តែឆាប់តាមតែអាចធ្វើទៅបាន ដោយត្រូវពិចារណាលើគ្រប់ទិដ្ឋភាព និងលក្ខខណ្ឌចាំបាច់នានា សំដៅធានាបានអព្យាក្រឹត្យភាព ឯករាជ្យភាព កាលានុវត្តភាពសម្រាប់ការអភិវឌ្ឍ និងការចូលរួមក្នុង ការធ្វើសមាហរណកម្មតំបន់។ ក្នុងទិសដៅនេះ ខ្ញុំសូមបញ្ជាក់ជាថ្មីផងដែរថា កម្ពុជានៅតែមានចំណាប់អារម្មណ៍ក្នុងការទទួលតាំងលេខាធិការដ្ឋានអាសិបនៅទីក្រុងភ្នំពេញ និងត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ការគាំទ្រនិងសម្បទានចាំបាច់នានា។

    ទី២-ខ្ញុំសូមលើកទឹកចិត្តយ៉ាងទទូចឱ្យភាគីសមាជិកនិងភាគីហត្ថលេខីទាំងអស់នៃ អាសិប ចាប់ផ្តើមពិភាក្សាលើនីតិវិធីសម្រាប់ការស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀងបន្ថែមទៀតឱ្យបានឆាប់តាមតែអាចធ្វើទៅបាន ដោយកិច្ចព្រមព្រៀងរបស់យើងនឹងអនុញ្ញាតឱ្យមានការស្នើសុំចូលជាសមាជិកជាបន្តនៅក្នុងអំឡុងឆ្នាំក្រោយនេះ ។

    ទី៣-កម្ពុជាសូមស្វាគមន៍ចំពោះការផ្តល់ជំនួយហិរញ្ញវត្ថុពីបណ្តាភាគីសមាជិកនិងភាគី ហត្ថលេខីនៃអាសិបសំដៅគាំទ្រនិងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងនេះ ជាពិសេសសម្រាប់ភាគីសមាជិកជាប្រទេសអភិវឌ្ឍន៍តិចតួចរួមទាំងកម្ពុជា និងសូមអំពាវនាវដល់សមាជិកទាំងអស់នៃអាសិបពនឿនការពិភាក្សាលើយន្តការនៃការប្រើប្រាស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេសនេះឱ្យបានឆាប់ចែករំលែកឧត្តមានុវត្តន៍ក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដើម្បីប្រែក្លាយកិច្ចព្រមព្រៀងអាសិបនេះឱ្យទៅជាយន្តការរួមមួយដែលគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ ប្រកបដោយចីរភាព ភាពធន់រឹងមាំ និងបរិយាប័ន្ន។

    ទី៤-វិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងតួអង្គសំខាន់ក្នុងការធានា និងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះដោយវិស័យឯកជនជាអ្នកអនុវត្តផ្ទាល់។ ហេតុដូចនេះ យើងត្រូវបង្កើនការចូលរួម តាមរយៈការពង្រឹងសមត្ថភាពសកម្មភាពលើក​កម្ពស់ការ​យល់ដឹង និងវេទិកាពិគ្រោះយោបល់ជាមួយវិស័យឯកជន ដែលនឹងអាចក្លាយជាក្របខណ្ឌ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ និងស្វែងយល់អំពីបញ្ហាប្រឈម និងកាលានុវត្តភាពនានា។ សម្ដេចបានលើកទឹកចិត្តយ៉ាងទទូច ឱ្យភាគីសមាជិក និងភាគីហត្ថលេខីទាំងអស់ នៃអាសិប ចាប់ផ្តើមពិភាក្សាលើនីតិវិធី សម្រាប់ការស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀងបន្ថែមទៀត ឱ្យ​បាន​ឆាប់តាមតែអាចធ្វើទៅបាន ដោយកិច្ចព្រមព្រៀងរបស់យើងនឹងអនុញ្ញាតឱ្យមានការស្នើសុំ ចូលជាសមាជិកជាបន្តនៅក្នុងអំឡុងឆ្នាំក្រោយនេះ ។

    គួរបញ្ជាក់ថា កិច្ចព្រមព្រៀងអាសិប បានចូលជាធរមាននៅដើមឆ្នាំ២០២២នេះ បន្ទាប់ពីឆ្លងកាត់ដំណាក់កាលដ៏ស្មុគស្មាញ ក្នុងការចរចាជាច្រើន ចាប់តាំងពីបានចាប់ផ្តើមចរចាក្នុងឆ្នាំ២០១២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់កម្ពុជាដែលជាប្រធានអាស៊ាន ។អាសិបគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោកដែលគ្របដណ្តប់ជិត៣% នៃផលិតផលសរុបក្នុងស្រុកពិភពលោក នឹងចំនួនប្រជាជន ព្រមទាំងទំហំពាណិជ្ជកម្មរបស់ពិភពលោក៕

    អត្ថបទទាក់ទង