គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រកាសផ្ដល់ជំនួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន​ ១០លានរៀលដល់​លោកស្រី ស៊ុ សំអឿន (អ្នកបានចាក់វ៉ាក់សាំងទី៣លាន)

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រកាសផ្ដល់ជំនួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន​ ១០លានរៀលដល់​លោកស្រី ស៊ុ សំអឿន (អ្នកបានចាក់វ៉ាក់សាំងទី៣លាន) សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រកាសផ្ដល់ជំនួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន​ ១០លានរៀលដល់​លោកស្រី ស៊ុ សំអឿន (អ្នកបានចាក់វ៉ាក់សាំងទី៣លាន)

    ភ្នំពេញ​៖ តាមរយៈ​សារ​នៅលើ​បណ្ដាញសង្គម​ហ្វេសប៊ុក នៅយប់ថ្ងៃទី​១​៤​ ខែមិថុនា​ ឆ្នាំ២០២១​នេះ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​បាន​ប្រកាស​ផ្ដល់​ជំនួយ​ឧបត្ថម្ភ​ទឹក​ប្រាក់​ចំនួន​ ១០លានរៀល​ដល់​ លោក​ស្រី ស៊ុ សំអឿន ដែលលោក​ស្រី គឺជាអ្នកបាន​ចាក់​វ៉ាក់សាំងទី៣លាន​។

    សម្ដេចតេជោ​ បាន​សរសេរដូច្នេះថា “គិតត្រឹមល្ងាចថ្ងៃ១៤ ខែ មិថុនា ២០២១ នេះ យើងចាក់វ៉ាក់សាំងបានជាង៣លាននាក់។ ក្នុងនោះយើង​បាន​រក​ឃើញ​បុគ្គល​ដែល​បាន​ចាក់​វ៉ាក់សាំងទី៣​លាន គឺប្អូនស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយរស់​នៅ​មន្ទីរពេទ្យជ័យ​ជំនះ​ខេត្តកណ្តាល។​”

    សម្ដេចតេជោ​ បន្តទៀតថា​​ ដូចមុនៗដែរ សម្រាប់មនុស្សទី១លាន មនុស្សទី២លាន ប្អូនស្រី ស៊ុ សំអឿន នឹងទទួលបានជំនួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន ១០លានរៀល ហើយ​ថវិកានោះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច​ចាក់វ៉ាក់សាំងក្នុង​ក្របខណ្ឌទូទាំងប្រទេស នឹងយកទៅជូនផ្ទាល់នាថ្ងៃទី១៥មិថុនាឆ្នាំ២០២១​នេះ។

    សម្ដេចតេជោ​ ហ៊ុន​ សែន បាន​បញ្ជាក់ដែរថា​ កម្ពុជា​សម្រេច​បាន​នូវ​ការ​ចាក់វ៉ាក់សាំង​ចំនួន​ ៣០ភាគរយ​នៃ​ចំនួនដែលត្រូវចាក់ ដែលនេះ​ជា​ជោគជ័យ​ដ៏​ធំ​ក្នុង​ដំណើរ​ឆ្ពោះទៅរក​គោល​ដៅ​ ១០​លាន​នាក់​ដែល​ត្រូវ​ចាក់​។

    សូមបញ្ជាក់ជូនថា​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ធ្លាប់បាន​ផ្ដល់​ជំនួយឧបត្ថម្ភទឹកប្រាក់​លើកទឹកចិត្តដល់អ្នកចាក់វ៉ាក់សាំង ពីរលើករួចមកហើយ​ដោយ​៖ អ្នកចាក់វ៉ាក់សាំងទី១លាន បាន​ទៅលើលោក​ ប៉ាន់ សុវណ្ណរិទ្ធ និងអ្នកចាក់វ៉ាក់សាំងទី២លាន បាន​ទៅលើ​ឈ្មោះ ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការរិនីរោងចក្រ៕

    អត្ថបទទាក់ទង