វីដេអូបង្ហាញពីការអន្តរាគមន៍របស់សម្ដេចតេជោ រំដោះ លោក ខៀវ សំផន ចេញពីហ្វូងបាតុកម្មហិង្សាអំឡុងឆ្នាំ១៩៩១ នៅភ្នំពេញ

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៩១ លោក ខៀវ សំផន បានមកដល់ភ្នំពេញ ជួបប្រទះនឹងបាតុកម្មរបស់ប្រជាជនភ្នំពេញប្រឆាំងនឹងរូបលោក តែដោយមានអន្តរាគមន៍របស់សម្តេចតេជោ ហ៊ុន សែន ទើប ខៀវ សំផន និងសុន សេន អាចរួចផុតពីគ្រោះថ្នាក់ត្រឡប់ទៅបាងកកវិញ។
សម្ដេចតេជា(បុរសខ្លាំងកម្ពុជា) ស្ថាបនិកសន្តិភាព បានប្រើពេលវេលា កម្លាំង បូជាសាច់ស្រស់ ឈាមស្រស់ ពន្លត់ភ្លើងសង្គ្រាមដែលបានឆាបឆេះលើដែនដីសុវណ្ណភូមិជាងបីទសវត្សរ៍។
តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះ Sin Sophea បានសរសេរថា៖
-បុរសខ្លាំងកម្ពុជាធ្វើបុព្វហេតុគ្រប់យ៉ាងដើម្បីជាតិមាតុភូមិនៃយើង
-ស្ថាបនិកសន្តិភាព និងការអភិវឌ្ឍកម្ពុជា បានប្រើពេលវេលា កម្លាំងពលំ បូជាសាច់ស្រស់ ឈាមស្រស់ រហូតធ្លាក់ខ្លួនពិការភ្នែកម្ខាង និងបោះបង់ចោលភាពជាយុវវ័យ ដើម្បីដងទឹកមកស្រោចរំលត់ភ្លើងសង្គ្រាម ដែលបានឆាបឆេះលើដែនដីសុវណ្ណភូមិជាងបីទសវត្សរ៍
-បុរសខ្លាំងរូបនេះ បានធ្វើឱ្យមានការឯកភាពផ្ទៃក្នុង និងឯកភាពជាតិ ដោយប្រកាន់ទ្រឹស្តី និងទិសស្លោក”គ្មានបរទេសណាស្រលាញ់ខ្មែរ ជាងខ្មែរឡើយ”ខ្មែរក្នុងប្រទេស និងខ្មែររស់នៅក្រៅប្រទេស គឺជាខ្មែរតែមួយ
– តេជោ ពិតជាមានមេត្តាធម៌ និងមនុស្សធម៌ដល់កំពូល
– តេជោ គ្រាន់តែជក់ចិត្តចង់ជួយមនុស្សគ្រប់គ្នាឱ្យបានសុខ បានជួបជុំក្រុមញាតិ និងឃ្លាតសង្គ្រាម៕