សម្ដេចតេជោ ហ៊ុន សែន បញ្ចេញម៉ាសចំនួន ២លានបន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ជូនសាធារណជនឲ្យបានជ្រាបថា សម្តេចសម្រេចបញ្ចេញម៉ាសចំនួន២លានបន្ថែមទៀត ក្នុងនោះ ១លានម៉ាសសម្រាប់រាជធានីភ្នំពេញ និង១លានទៀតសម្រាប់ខេត្តសៀមរាប ដើម្បីចូលរួមប្រើប្រាស់ជាបន្ទាន់ក្នុងការជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ការបញ្ចេញម៉ាសចំនួន២លាន (លើកទី២) នៅពេលនេះ គឺជាការបន្ថែមដែលកាលពីមុនបានបញ្ចេញចំនួន២លានម៉ាសម្តងរួចមកហើយសម្រាប់ចែកដល់ប្រជាពលរដ្ឋទូទៅក្នុងរាជធានីភ្នំពេញ៕ ប្រភព៖ FreshNews
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង