សម្តេចពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា លើរបៀបវារៈចំនួនពីរ
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានលើកយករបៀបវារៈចំនួនពីរ គឺ ការពិនិត្យសំណើសុំប្រកាសទទួលស្គាល់ ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួសឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន ដែលទទួលមរណភាព និងការពិភាក្សា និងផ្តល់យោបល់លើគម្រោងទស្សនកិច្ចរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ទៅកាន់សាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២៕
អត្ថបទទាក់ទង