គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ដាក់ចេញគោលការណ៍ ៥ចំណុច អនុវត្តគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ជូនដល់ប្រជាពលរដ្ឋ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ ដាក់ចេញគោលការណ៍ ៥ចំណុច អនុវត្តគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ជូនដល់ប្រជាពលរដ្ឋ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ដាក់ចេញគោលការណ៍ ៥ចំណុច អនុវត្តគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ជូនដល់ប្រជាពលរដ្ឋ​

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ​ ហ៊ុន​ សែន នៅថ្ងៃទី២៥ ខែសីហា​ ឆ្នាំ២០២១នេះ​ បាន​សម្រេច​ដាក់ចេញគោលការណ៍ ៥ចំណុច ដើម្បីអនុវត្តគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ជូនដល់ប្រជាពលរដ្ឋ។

    សេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ដល់ប្រជាជនទូទៅចាប់ពីអាយុ ១២ឆ្នាំឡើងទៅ ចាប់ពីខែសីហា ឆ្នាំ២០២១នេះ រហូតដល់​ពាក់កណ្ដាលឆ្នាំ២០២២ អាស្រ័យលើលទ្ធភាពនៃការស្វែងរក​ និងទទួលបានវ៉ាក់សាំងកូវីដ១៩ ដោយអនុវត្តគោលការណ៍ចំនួន​ ០៥ រួមមាន​៖

    ១-គោលការណ៍ស្ម័គ្រចិត្ត

    ២-គោលការណ៍ឥតគិតថ្លៃ

    ៣-ការធ្វើអាទិភាវូបនីយកម្មនៃការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ទៅលើក្រុមមនុស្ស និងតាមទីតាំងភូមិសាស្ត្រ

    ៤-ការធានាប្រសិទ្ធភាព និងសុវត្ថិភាព​នៃការ​ចាក់វ៉ាក់សាំងដូសជំរុញ

    ៥- យន្តការអនុវត្តគោលនយោបាយ

    អត្ថបទទាក់ទង