ព្រះមហាក្សត្រ សព្វព្រះរាជឬទ័យ យាងជាព្រះរាជាធិបតីភាពក្នុងព្រះរាជពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ប៉ុស្តិ៍សុខភាពសម្ដេចព្រះមហាសង្ឃរាជ បូរ គ្រី-ព្រះករុណាព្រះមហាក្សត្រ សីហមុនី»
កណ្ដាល៖ នៅព្រឹកថ្ងៃសៅរ៍ ០១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជឬទ័យ យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ប៉ុស្តិ៍សុខភាពសម្ដេចព្រះមហាសង្ឃរាជ បូរ គ្រី-ព្រះករុណាព្រះមហាក្សត្រ សីហមុនី» ស្ថិតក្នុងបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល៕
អត្ថបទទាក់ទង