គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន និងសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ អញ្ជើញចុះហត្ថលេខាលើសេចក្តីប្រកាសនៃមហាសន្និបាត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន សែន និងសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ អញ្ជើញចុះហត្ថលេខាលើសេចក្តីប្រកាសនៃមហាសន្និបាត សម្ដេចតេជោ ហ៊ុន សែន និងសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ អញ្ជើញចុះហត្ថលេខាលើសេចក្តីប្រកាសនៃមហាសន្និបាត
    នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បន្ទាប់ពីពិធីបើកសន្និបាតនៃក្រុមប្រឹក្សា កិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាពនៃសម័យកិច្ចប្រជុំពិភពលោកឆ្នាំ២០២២ ស្ដីអំពីសន្តិភាព នៅឧបទ្វីបកូរ៉េរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក និងបណ្ដាមេដឹកនាំជាច្រើនទៀតបានអញ្ជើញចុះហត្ថលេខាលើសេចក្តីប្រកាស ស្ទីពីលទ្ធផល នៃមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) និងមហាសន្និបាត នៃក្តីសង្ឃឹមមួយលាននាក់ នៃសន្តិភាពនៅ ឧបទ្វីបកូរ៉េ។

    ក្នុងនោះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលពេលបច្ចុប្បន្ន និងអតីតប្រមុខរដ្ឋ រដ្ឋាភិបាលសមាជិកសភា អ្នកតំណាងជាន់ខ្ពស់ មេដឹកនាំសាសនា អ្នកសិក្សា អ្នកដឹកនាំធុរកិច្ច និងសារព័ត៌មាន ស្ត្រីទីមួយ ថ្នាក់ដឹកនាំស្ត្រី និងសិល្បករ ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២នេះ បានសម្រេចធ្វើការរួមគ្នាដើម្បី:
    ១) ជំរុញប្រទេសកូរ៉េទាំង២ និងសហគមន៍អន្តរជាតិឲ្យស្វែងរកយន្តការ ការទូតទ្វេភាគី និងពហុភាគី ដើម្បីជៀសវាងជម្លោះយោធា ពង្រឹង ស្ថិរភាព និងភាពអាចព្យាករណ៍បាន ព្រមទាំងបង្កើនការយល់គ្នាទៅវិញទៅមក និងការទុកចិត្តគ្នាទៅវិញទៅមក ដើម្បីកសាងឲ្យបានសម្រេចនូវសន្តិភាពនៅឧបទ្វីបកូរ៉េ ដោយគ្មាននុយក្លេអ៊ែ និងសន្តិភាពពេញលេញ។
    ២) អំពាវនាវឲ្យភាគីពាក់ព័ន្ធបន្តជជែកពិភាក្សាគ្នា ក្នុងន័យស្ថាបនាដោយគោរពគ្នាទៅវិញទៅមក និងទទួលស្គាល់ផលប្រយោជន៍ផ្នែកសន្តិសុខ និងកង្វល់របស់គ្នាទៅវិញទៅមក ដោយផ្អែកលើបេតិកភណ្ឌវប្បធម៌រួមរបស់កូរ៉េទាំងពីរ។
    ៣) លើកកម្ពស់វិធានការកសាងទំនុកចិត្ត កម្មវិធីកសាងទំនុកចិត្តនិងការការពារការទូតដែលពាក់ព័ន្ធនឹងភាគីពាក់ព័ន្ធសំខាន់ៗដែលកំពុងធ្វើការលើបញ្ហាឧបទ្វីបកូរ៉េ។
    ៤) អំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់បញ្ចប់ជាផ្លូវការនូវផ្នត់គំនិតសង្គ្រាម និងការធ្វើការរួមគ្នាដើម្បីគាំទ្រការអំពាវនាវរបស់ប្រធានាធិបតី មូន ចេអ៊ីន ដើម្បីបញ្ចប់សង្រ្គាមកូរ៉េ សំដៅបើកទំព័រថ្មីសម្រាប់វប្បធម៌សន្តិភាព និងគ្មានអំពើហិង្សា។
    ៥) លើកសំណើ និងវេទិកាសម្រាប់ការសន្ទនា និងការពិគ្រោះយោបល់បែបស្ថាបនា ដោយផ្អែកលើស្មារតីនៃមិត្តភាព និងភាតរភាព ដែលបម្រើឲ្យផលប្រយោជន៍របស់ប្រជាជនកូរ៉េ និងកសាងមាគ៌ាឆ្ពោះទៅរកសន្ធិសញ្ញាសន្តិភាពនៅឧបទ្វីបកូរ៉េ។
    ៦) រិះរកមធ្យោបាយដើម្បីប្រែក្លាយតំបន់គ្មានយោធា(DMZ)ទៅជាឧទ្យានសន្តិភាព តាមរយៈការដាក់ពង្រាយអ្នកយាមដែលមិនមែនជាកងទ័ព និងការអភិវឌ្ឍរបៀងវប្បធម៌ និងគម្រោងទេសចរណ៍រួមគ្នា ដើម្បីលើកកម្ពស់វិបុលភាពរួមនៅកូរ៉េទាំងពីរ។
    ៧) លើកទឹកចិត្តភាគីពាក់ព័ន្ធឲ្យបង្កើតគម្រោងសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ កីឡាវប្បធម៌ និងការអប់រំ នៅកូរ៉េខាងជើង និងបណ្ដាលប្រទេសផ្សេងទៀត។
    ៨) បង្កើតកិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខស្បៀង និងសុខភាពសាធារណៈ ជាពិសេសរវាងឧបទ្វីបកូរ៉េ និងតំបន់ទន្លេមេគង្គ និងបណ្ដាលប្រទេសផ្សេងទៀតតាមរយៈគម្រោងឧទ្យានសន្តិភាពមេគង្គ។
    ៩) ធ្វើកិច្ចការឆ្ពោះទៅរកភាពប្រក្រតី នៃទំនាក់ទំនងរវាងកូរ៉េទាំងពីរ ដើម្បីអនុញ្ញាតឲ្យប្រជាជនទទួលបានផលប្រយោជន៍ជាអតិបរមា ពីសក្តានុពលមិនអាចកាត់ថ្លៃបានដែលរដ្ឋទាំងពីរត្រូវផ្ដល់ជូន ជាពិសេសក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌មនុស្សធម៌ ការថែទាំសុខភាព អប់រំសង្គម(យុវជន និងកីឡា) និងវិស័យហេដ្ឋារចនាសម្ព័ន្ធ។
    ១០) ពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការពហុភាគី លើការតភ្ជាប់វប្បធម៌ និងឧស្សាហកម្មឌីជីថល និងនាវានុវត្តន៍ ដើម្បីប្រើប្រាស់តួនាទីសំខាន់របស់សហគមន៍អន្តរជាតិក្នុងការលើកកម្ពស់សន្តិភាពស្ថេរភាព និងវិបុលភាពនៅឧបទ្វីបកូរ៉េ។
    ១១) លើកទឹកចិត្តឲ្យសហគមន៍អន្តរជាតិគាំទ្រគោលការណ៍មិនអត់អោនដាច់ខាតចំពោះសង្គ្រាមការធានាសន្តិសុខទៅវិញទៅមកនិងវិបុលភាពរួម និងធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងបន្តឆ្ពោះទៅរកដំណោះស្រាយសន្តិភាព និងវប្បធម៌ថ្មី នៃការផ្សះផ្សានៅឧបទ្វីបកូរ៉េ៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង