គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេច​តេជោ ​ហ៊ុន​ សែន ​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​របស់​មេដឹក​នាំ​អាស៊ាន​ នៅ​ថ្ងៃ​ទី​២៤​មេសា ខាងមុខនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១​ |
    សម្តេច​តេជោ ​ហ៊ុន​ សែន ​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​របស់​មេដឹក​នាំ​អាស៊ាន​ នៅ​ថ្ងៃ​ទី​២៤​មេសា ខាងមុខនេះ សម្តេច​តេជោ ​ហ៊ុន​ សែន ​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​របស់​មេដឹក​នាំ​អាស៊ាន​ នៅ​ថ្ងៃ​ទី​២៤​មេសា ខាងមុខនេះ

    ភ្នំពេញ៖​ តប​តាម​ការ​អញ្ជើញ​របស់​ប្រទេស​ព្រុយ ​ណេដារ៉ូសាឡឹម​ ជា​ប្រធាន​អាស៊ាន​នា​ពេល​បច្ចុប្បន្ន​ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ នឹង​ដឹក​នាំគណៈ​ប្រតិភូជាន់​ខ្ពស់​អញ្ជើញ​ទៅ​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​កិច្ច​ប្រជុំ​របស់​មេដឹក​នាំ​អាស៊ាន​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​ ២៤​ ​ខែ​មេសា​ ឆ្នាំ​២០២១​ នៅ​ទី​ក្រុង​ហ្សាការតា​ ប្រទេស​ឥណ្ឌូនេស៊ី​។ នេះ​បើយោង​តាមសេចក្តី​ប្រកាសព័ត៌​មាន​របស់​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅថ្ងៃ​ទី​២១​ ខែ​មេសា ​ឆ្នាំ​២០២១​។

    ក្រសួង​ការ​បរទេស​កម្ពុជា​បាន​បន្ត​ថា ​អញ្ជើញ​អម​ដំណើរ ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ សែន​ រួម​មាន ​ឯកឧត្តម​ ប្រាក់ ​សុខុន ​ឧប​នាយក​រដ្ឋ​មន្រ្តី​ រដ្ឋ​មន្រ្តី​ការ​បរទេស ​និង ​សហប្រតិបត្តិការ​អន្តរជាតិ​ និង​ឥស្សរជន​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល​មួយ​ចំនួន​ផង​ដែរ​។

    នៅក្នុង​ឱកាស​កិច្ច​ប្រជុំ​នេះ ​មេដឹកនាំ​អាស៊ានរំ​ពឹង​ថា​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើប្រ​ធាន​បទ​ធំ​ៗ​ចំនួន​បី​គឺ ​ការ​ជំរុញ​ដំណើរ​ការ​កសាង​សហគមន៍​អាស៊ាន​ រួម​ទាំង​គំ​និត​ផ្តួច​ផ្តើម​នានា​ដើ​ម្បី​ឆ្លើយ​តប​ជំងឺ​រាត​ត្បាត​កូវីដ​-១៩​ និង​កិច្ច​ប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ច-​សង្គម​ឡើង​វិញ​  ទំនាក់​ទំនង​អាស៊ាន​ជា​មួយ​ដៃ​គូ​ក្រៅ​តំបន់  ​និង​ការ​វិវត្ត​នៃ​ស្ថានការណ៍​អន្តរជាតិ ​និង​ក្នុង​តំបន់​ ដែល​ជា​ផល​ប្រយោជន៍ ​និង​ការ​បារម្ភ​រួម​។

    នៅថ្ងៃ​ទី​ ២៣​ ខែ​មេសា ​ឆ្នាំ​២០២១ ​ឯកឧត្តម ​ឧបនា​យក​រដ្ឋ​មន្រ្តី​ ប្រាក់ ​សុខុន​ នឹង​អញ្ជើញ​ចូល​រួម​កម្មវិ​ធី​អាហារ​ស្វាគមន៍​ពេល​ល្ងាច​ ដែល​រៀបចំ​ឡើង​ដោយ​លោក​ជំទាវ​ រ៉េតណូ​ ម៉ាស៊ូឌី​ រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី​ នៅ​ល្ងាច​មុន​ថ្ងៃ​ប្រជុំ​មេដឹក​នាំ​អាស៊ាន​៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង