គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​៖ « សុខភាពខ្ញុំល្អធម្មតា… ឯការពិនិត្យសម្រេច និង​គ្រប់គ្រងប្រទេសនៅ​ធម្មតា​គ្មានការរាំងស្ទះឡើយ​»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​៖ « សុខភាពខ្ញុំល្អធម្មតា… ឯការពិនិត្យសម្រេច និង​គ្រប់គ្រងប្រទេសនៅ​ធម្មតា​គ្មានការរាំងស្ទះឡើយ​» សម្ដេចតេជោ​ ហ៊ុន​ សែន​៖ « សុខភាពខ្ញុំល្អធម្មតា… ឯការពិនិត្យសម្រេច និង​គ្រប់គ្រងប្រទេសនៅ​ធម្មតា​គ្មានការរាំងស្ទះឡើយ​»

    ភ្នំពេញ​៖ នៅថ្ងៃទី​២៨​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា សុខភាព​របស់សម្ដេច​គឺល្អ​ធម្មតា​ទេ​ នឹង​អាចពិនិត្យ​សម្រេច និង​បញ្ជាគ្រប់គ្រងប្រទេស​បានធម្មតាដដែរ​ គ្មានការរាំងស្ទះនោះឡើយ​។

    សម្ដេចតេជោ​បាន​សរសេរលើបណ្ដាញសង្គមហ្វេសប៊ុក​ដូច្នេះថា «​ថ្ងៃនេះ​ជា​ថ្ងៃ​ទី​៤​ នៃ​ការ​ធ្វើ​ចត្តាឡីសក័​របស់​ខ្ញុំ បន្ទាប់ពីវិលត្រឡប់មកពីប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី។ ម្សិលមិញ​មាន​ការ​បញ្ជូន​សារ​ផ្ទាល់​មាត់​ជូន​ទៅ សម្តេច ទៀ បាញ់ និងលោកជំទាវ ឱ វណ្ណឌីន លើការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​នៅតំបន់​ក្រហម​ដោយ​កម្លាំង​កងទ័ព​។

    មាន​បងប្អូនមួយចំនួនចាប់​អារម្មណ៍លើសម្លេងរបស់ខ្ញុំដែលហាក់ដូចហត់ខ្លាំង។ ពិត​ជា​ហត់​មែន​តែមិ​ន​មែន​ជំងឺ​ទេ គឺហត់ដោយខ្ញុំនិយាយក្នុងពេលដែលខ្ញុំធាក់កង់ហាត់ប្រាណ។

    សុខភាព​​ខ្ញុំ​ល្អធម្មតា គ្រាន់តែកំសត់​ខ្លួន​បន្តិច​ព្រោះផ្ទះមួយ​នៅម្នាក់​ឯង​អត់​ប្រពន្ធ​អត់​កូន​អត់​ចៅ​ដោយសារ​ខ្លួន​ខ្ញុំ​ត្រូវធ្វើចត្តាឡីស័ក។ រីឯការពិនិត្យសម្រេចនិងបញ្ជាគ្រប់គ្រងប្រទេសនៅដំណើការធម្មតាមិនមានអ្វីរាំងស្ទះឡើយ៕»

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង