គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រកាសបើកយុទ្ធនាការ​ចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ ដល់១៧ឆ្នាំ នៅថ្ងៃទី១ សីហា​ខាងមុខនេះ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រកាសបើកយុទ្ធនាការ​ចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ ដល់១៧ឆ្នាំ នៅថ្ងៃទី១ សីហា​ខាងមុខនេះ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រកាសបើកយុទ្ធនាការ​ចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ ដល់១៧ឆ្នាំ នៅថ្ងៃទី១ សីហា​ខាងមុខនេះ​

    ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃកម្ពុជា បាន​ប្រកាស​បើក​យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ​ ដោយធ្វើការចាក់​ជូន​ក្នុងរាជធានីភ្នំពេញដំបូងគេ និង​ប្រើជាយុទ្ធសាស្ត្រផ្ការីក។ យុទ្ធនាការនេះនឹង​ចាប់ផ្ដើមនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​បញ្ជាក់បែបនេះ ខណៈ​ដែលសម្ដេចអញ្ជើញ​ចូលរួម​ពិធីប្រគល់ និងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ​ដែលជាជំនួយ​របស់រាជរដ្ឋាភិបាល និង​ប្រជាជនជប៉ុន​ ជូន​មកកម្ពុជា​ នៅយប់ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០២១​។

    សម្ដេចតេជោបន្តទៀតថា​ សម្ដេចនឹងនាំចៅៗរបស់សម្ដេចដែលមានអាយុលើសពី ១២ឆ្នាំ ទៅ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ មុន​គេនៅមន្ទីរពេទ្យកាល់ម៉ែត្រ បន្ទាប់មកសម្ដេចតេជោ ក៏ធ្វើសន្និសីទកាសែតនៅទីនោះផងដែរ​៕

    អត្ថបទទាក់ទង